ប្រកាស​ចូល​កាន់តំណែង ផ្ទេរ​ភារកិច្ច និង​បំពាក់​ឋានន្ដរស័ក្ដិ មន្ដ្រីនគរបាល​ជាតិ​១៨១​នាក់ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​

(​កំពង់ចាម​)៖ មន្ដ្រីនគរបាល​ជាតិ ចំនួន​១៨១​នាក់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កំពង់ចាម ត្រូវបាន​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្ដរស័ក្ដិ នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ក្រោយ​ខិតខំ​ប្រឹងប្រែង​បំពេញ​ការងារ​តាម​មុខជំនាញ​រៀងៗ​ខ្លួន ប្រកបដោយ​ប្រសិទ្ធភាព​នា​ពេល​កន្លង​ទៅ​។​

​ពិធី​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម និង​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី​ស្នងការរង លោក​អនុប្រធាន​ផែន លោក លោកស្រី នាយ នាយរង​ការិយាល័យ លោក​អធិការ​ស្រុក ក្រុង​ទាំង​១០ សរុប​ចំនួន​៣៥០​នាក់ ស្រី​៤៥​នាក់​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៍​ស្នងការ បាន​ធ្វើ​ការកោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​លទ្ធផល​ការងារ ដែល​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​កំពង់ចាម ខិតខំ​ប្រឹងប្រែង​បំពេញ​ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ ពិសេស​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ និង​ទប់ស្កាត់​សកម្មភាព​ផ្សេងៗ ដែល​អាចពាក់ព័ន្ធ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។​

​បើ​តាម​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល វិធានការ​ជំនាញ​ដែល​បាន​ប្រើប្រាស់​នា​ពេលកន្លងមក រហូត​លទ្ធផល​ការងារ​ទទួលបាន​ជោគជ័យ​នេះ មិន​អាច​កាត់ផ្ដាច់​បាន​ពី​ការចូលរួម​ចំណែក​របស់​កម្លាំង​នគរបា​ល​ទាំងអស់​បាន​នោះឡើយ ហើយ​កុំ​ភ្លេច​ត្រូវ​យក​បទពិសោធន៍​នេះ ទៅ​អនុវត្ត​នៅពេល​ក្រោយ​ទៀត​។​

​បន្ថែម​ពី​នេះ លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ក៏​មិន​ភ្លេច​ផ្ដាំផ្ញើ និង​ក្រើនរំលឹក​ដល់​មន្ដ្រីនគរបាល​ដែល​ទើប​ទទួលបាន​ការតែងតាំង​ថ្មី ត្រូវ​យក​តួនាទី​នេះ ទៅ​បម្រើ​ប្រជាពលរដ្ឋ និង​សង្គមជាតិ​ប្រកបដោយ​ការទទួលខុសត្រូវ និង​ដើម្បី​ឲ្យស្រប​ទៅ​តាម​អ្វី​ដែល​ថ្នាក់ដឹកនាំ​ប្រគល់ជូន​៕

 ទំព

You might like

Leave a Reply

Your email address will not be published. Required fields are marked *