​មាន​ថ្ងៃ​៧ មករា ទើប​មាន​សុខសន្តិភាព និង​មាន​ការអភិវឌ្ឍន៍​ដូច​សព្វថ្ងៃ​

(​ខេត្ត​កែប​)៖ មាន​ថ្ងៃ​៧​មករា ទើប​មាន​សុខសន្តិភាព និង​មាន​ការអភិវឌ្ឍន៍​ដូច​សព្វថ្ងៃ ដែល​ធ្វើឱ្យ​ប្រទេស​យើង​មាន​ភាព​រីកចម្រើន សម្បូរ​សប្បាយ​។​

​នេះ​ជា​ប្រសាសន៍​របស់ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ថ្លែង​ក្នុង​ឱកាស​ប្រារព្ធ​ខួប​លើក​ទី​៤១ នៃ​ទិវា​ជ័យជម្នះ​៧​មករា នៅ​សួនច្បារ​សម្តេច​តេជោ ហ៊ុន​សែន វិមាន​ឯករាជ្យ​ខេត្ត​កែប នា​ព្រឹក​ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​២០២០ ដោយ​ទិវា​នេះ ក៏​ស្ថិត​ក្រោម​វត្តមាន លោក ស៊ឹម ស៊ីថា ប្រតិភូ​រាជរដ្ឋាភិបាល តំណាង​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កែប និង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំងបី សិស្សានុសិស្ស យុវជន​គ្រប់​ប្រភេទ និង​បងប្អូន​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​ចំនួន ៣,០០០​នាក់​។​

​លោក កែ​ន សត្ថា បាន​ថ្លែង​ទៀតថា ការ​ប្រារព្ធ​មិ​ទ្ទិញ​អបអរសាទរ​ថ្ងៃ​ជ័យជម្នះ ៧ មករា ថ្ងៃនេះ គឺ​បង្ហាញ​ឱ្យឃើញ​នូវ ស្មារតី​ចងចាំ​ជានិច្ច ចំពោះ​គុណូបការៈ​ដ៏​ឧត្តុង្គឧត្តម​របស់​វីរ​កម្មាភិបាល យុទ្ធជន​យុទ្ធ​នារី នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ដែល បាន​ធ្វើ​ការលះបង់​យ៉ាង​ធំធេង ក្នុង​ការប្រយុទ្ធ​ផ្តួលរំលំ របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត និង​បាន​នាំមក​នូវ​ការបង្រួបបង្រួម​ជាតិ និង​ការជួបជុំ​គ្រួសារ​ខ្មែរ​ឡើងវិញ ជា​ពិសេស​ការពា​រការ​រស់​ឡើង​វិញ នៃ​របប​ដ៏​អាក្រក់​នេះ​។

​ក្នុងការ​រម្លឹក​ខួប នៃ​ការបញ្ចប់​របប ខ្មែរក្រហម នៅ​ថ្ងៃ​អង្គារ​នេះ គឺជា​ថ្ងៃ ៧ មករា ទិវា​ជ័យជម្នះ​លើ​ការផ្តួលរំលំ​របប​កម្ពុ​ជា​ប្រជាធិបតេយ្យ​។ ៧​មករា គឺជា​ទិវា​ជាតិ​ជា​ប្រវត្តិសាស្ត្រ ដែល​ប្រជាពលរដ្ឋ​ទូទៅ​ស្រលាញ់​សន្តិភាព​ចាត់ទុកជា​កំណើត​ទី​២ របស់​ខ្លួន​រួចមក​ហើយ​ដែរ​។

​ក្នុង​អំឡុង​នៃ​ការដឹកនាំ​ប្រទេស​កន្លងមក រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ក្នុង​ការស្តារ​សន្តិភាព ស្ថិរភាព​សង្គម​កម្ពុជា​ទើប​ប្រទេសជាតិ មាន​សុខសន្តិភាព និង​មាន​ការអភិវឌ្ឍន៍​ដូច​សព្វថ្ងៃនេះ​៕ សេង ណា​រិទ្ធ​

You might like

Leave a Reply

Your email address will not be published. Required fields are marked *