​រដ្ឋបាល​ខេត្ត​កែប រៀបចំ​ពិធី​បង្សុកូល ឧទ្ទិស​កុសល​ជូន​ដល់​ដួងព្រលឹង​ជនរងគ្រោះ​ដែល​ស្លាប់​ដោយសារ​បាក់​រលំ​អគារ​

(​ខេត្ត​កែប​)៖ នៅ​រសៀល​ថ្ងៃ​ពុធ ១៤​កើត ខែ​បុស្ស ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០២០ នេះ រដ្ឋបាល​ខេត្ត​កែប បាន​និមន្ត​ព្រះសង្ឃ​គ្រប់​វត្ត​ទូទាំង​ខេត្ត ប្រារព្វ​ពិធី​បង្សុុកូល ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ដួងព្រលឹង​ជនរងគ្រោះ​បាត់បង់​ជីវិត​ដោយសារ​ឧប្បទ្ទវហេតុ​បាក់​រលំ​អគារ​កម្ពស់ ៦​ជាន់ ដែល​បណ្តាល​ឱ្យ​មនុស្ស​រងគ្រោះ​សរុប​៥៩​នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន ៣៦​នាក់ និង​រងរបួស​ធ្ងន់​-​ស្រាល​ចំនួន ២៣​នាក់​។​

​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោកស្រី ប៉ែន រិក​សុ​ី រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ក្នុងនោះ​ក៏​មាន​ការ​អញ្ជេី​ញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង ខេត្ត កងកម្លាំង​ទាំង​បី មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ និង​សិស្សានុសិស្ស សរុប ចំនួន ៥០០​នាក់​។​

​សូមជម្រាបថា អគារ​កម្ពស់​៦​ជាន់ ដែល​សាងសង់​បាន​ប្រមាណ​៩០% មាន​ទីតាំង​ស្ថិត​ក្បែរ​វត្ត​សមាធិ ក្នុងភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប ត្រូវបាន​បាក់​រលំ​កាលពី​រសៀល​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០២០ វេលា​ម៉ោង​៤​រសៀល ដោយ​បាន​ធ្វើឱ្យ​កម្មករ​សំណង់​រងគ្រោះ​ចំនួន​៥៩​នាក់​ជាប់​ក្នុង​គំនរ​ថ្ម​បាក់បែក ក្នុងចំណោម​នោះ​មាន​អ្នករងរបួស​ចំនួន​២៣​នាក់ និង​អ្នកស្លាប់​បាត់បង់​ជីវិត​មាន​រហូត​ដល់​៣៦​នាក់ ក្នុងនោះ​ក៏​មាន​ក្មេងប្រុស ស្រី ចំនួន​៦​នាក់​ផង​ដែរ​៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *