​ប្រ ជា​នេសាទ ប្រតិកម្ម​នឹង​សកម្មភាព​ដាក់​សំរាស់​ត្រី និង​កាង​ឡូ​នេសាទ​លេខ​១០ ក្នុង​ព្រែក​ក្បាល​ក្រឡង់ ដែល​ឈ្មោះ បូ ជនជាតិ​វៀតណាម កាង​មិន​ឱ្យ​នេ សាទ​!

កំពង់ឆ្នាំង ៖ ឡូ​នេសាទ​លេខ​១០ ក្នុ ង​ព្រែក​ក្បាល​ក្រឡង់ ភូមិ​ក្បាល​ក្រ​ឡង់ ឃុំ​ពាម​ឆ្គោក ស្រុក​ជល​គី​រី ខេត្ត​កំពង់ឆ្នាំង ត្រួវបាន​បងប្អូន​ប្រ ជា​ពលរដ្ឋ​ដែល​រស់នៅ​ស្រប​មាត់​ព្រែក​នេះ រាយការណ៍​មក​ថា មាន​ឈ្មួញ​ធំៗ មាន​អំណាច​បាន​ដាក់​សំរាស់​បិទ​ពេញ​ផ្ទៃ​ព្រែក​នោះ​តែម្តង ហើយ​ថែមទាំង​មាន​ជើងកាង​ម្នាក់​ឈ្មោះ បូ ដែល​ជា​ជនជាតិ​វៀតណាម ជា​អ្នក​កាង និង​គំរាម​គំហែង​បងប្អូន​ប្រជាពលរដ្ឋ​មិន​ឱ្យ​ចូល​នេសាទ​ត្រី​នៅ​ទីនោះ​ឡើយ ដោយ​ទុក​ឱ្យ​ឈ្មួញ​ធំៗ​ធ្វើការ នេសាទ​ត្រី​យក​លក់​យ៉ាង​រំភើយ គ្មាន​សមត្ថកិច្ច និ ង​អាជ្ញា​មូលដ្ឋាន ពិសេស​មន្ត្រីជលផល​ចុះ​អន្តរាគមន៍​ឡើយ​។

ក្រុម​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឱ្យដឹងថា ដោ យ​សារ​តែ​មាន​ការ​រាង​រាំង​មិនឱ្យ​នេសាទ​ត្រី និង​មាន​ជើង​កា រ ឈ្មោះ បូ ដែល​ជា​ជនជាតិ​វៀតណាម​នោះ ធ្វើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ បាន​ប្រតិកម្ម​យ៉ាងខ្លាំង ដោយ​ឈ្មោះ បូ បាន​យក​ទូក​ធំៗ និង​ដាក់​សំរាស់​បិទ​កំណាត់​ឡូ​លេខ​១០​ក្នុង​ព្រែក​ក្បាល​ក្រឡង់​នេះ​តែម្តង ដោយ​រារាំង​មិន​ឱ្យ​ពលរដ្ឋ​តូចតាច​ចូល​រក​នេសាទ​ត្រី​ជា​លក្ខណៈ គ្រួសារ​បាន​ឡើយ​។ ហើយ​មិនតែប៉ុណ្ណោះ​មិន​ឱ្យ​ប្រជា​ពលរដ្ឋេ​ស់​នៅជាប់​មាត់ឡូ​លេខ​១០​នោះ ធ្វើការ​បូមទឹក​យកមក​ធ្វើស្រែ​ចម្ការ​ប្រចាំថ្ងៃ​បាន​នោះ​ទេ​។​

ក្រុម​ប្រជាពលរដ្ឋ​បាន​ប្រាប់ឱ្យដឹង​បន្ថែមទៀតថា ឡូ​នេសាទ​លេខ​១០​ក្នុងព្រៃ​ក្បាល​ក្រ​ឡង់ នេះ​ត្រូវបាន​ខាង​ជលផល បិទ មួយផ្នែក កំណាត់​ខាងលើ ដើម្បី​ទុក​អភិរក្ស​ពូជ​ត្រី ។ ហើយ​ផ្នែក​ខាងក្រោម បើក​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​នេសាទ​អាស្រ័យ​ផល​ត្រី ជា​លក្ខណៈ​គ្រួសារ ។ ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​បាន​នេសាទ​នៅ ទីនោះ​ទេ ដោយសារតែ​អ្នកមានអំណាច ឃុបឃិត​ជាមួយ​ពួក​ឈ្មួញ​ធំៗ បានដាក់​សំរាស់​កាត់​ពេញ​ផ្ទៃ​ព្រៃ​ក្បាល​ក្រ​ឡង់ ឡូ​លេខ​១០​នោះ​តែម្តង​។​

ជាមួយគ្នា​នេះ​ជើងកាង​ឈ្មោះ បូ ដែល​ជា​ជនជាតិ​វៀតណាម បាន​យក​ទូក​ធំៗ​ទៅ​ចត​ពាំ​ង មិន​ឱ្យ​ទូក​តូចៗ​របស់​ប្រជាពលរដ្ឋ​ចូលទៅ នេសាទ​ត្រី​នៅ​ផ្នែក​ខាង​ក្រោម​បាន​ឡើយ ដោយ​ទុក​ឱ្យ​បក្ខពួក​គេ​ជា​អ្នកនេសាទ យក​លក់​ឱ្យ​ឈ្មួញ​ត្រី​ធំៗ យកទៅ​លក់​តាម​ទីផ្សារ ។​

ក្រុម​ពលរដ្ឋ​បានឱ្យដឹង​ទៀត​ថា ទូក​ដែល​ចូល​ទៅ​នេសាទ​ត្រី​នៅ​ទីនោះ​បាន​ត្រូវ​តែ​បង់លុយ​ឲ្យ ទៅ​ជើងកាង​ឈ្មោះ បូ ដែល​ជា​ជនជាតិ​វៀតណាម​នោះ​ក្នុង​មួយ​ទូង​ជាង​១​លាន​រៀល​ឯណោះ ទើប​នេសាទ​បាន ហើយ​បើ​មិន​បង់​ទេ ជើងកាង​ឈ្មោះ​នោះ​នឹង​ចាប់​យក​ទូក​ពួក​គាត់​ទុក​។​

ជាមួយនឹង​សកម្មភាព​ខាងលើនេះ បងប្អូន​ប្រជា​នេសាទ​មិនដឹងថា ជើងកាង​ឈ្មោះ បូ រូប​នេះ​ទំនងជា​មាន​ភ្លើង​ខៀវ និង​ឃុបឃិត​គ្នា​ជាមួយ​មន្ត្រី​ជលផល​នៅ​ទីនោះ​ឫ​យ៉ាងណាទេ បាន​ជា​ឈ្មោះ បូ ហ៊ាន ចេញមុខ​កាង នឹង​យក​ទូក​ធំៗ​មក​ដាក់​ពាំង មិន​ឱ្យ​ពលរដ្ឋ​នេសាទ​បាន​ស្រប​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ដែលមា​ន​សម្តេច​តេជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​ក្រសួង​ក​សិ កម្ម​នោះទេ ។​

ក្រុម​ប្រជាពលរដ្ឋ​បានបញ្ជាក់​ថា ពួកគាត់​បាន​រាយការណ៍​ទៅ​មន្ត្រីជលផល និង​សមត្ថកិច្ច​មូលដ្ឋាន ឱ្យជួយ​អន្តរា​ញ​មន៍​ពី​ករណី​ខាងលើ​នេះ​ដែរ តែ​គ្មាន​ឃើញ​មុខ​មន្ត្រី​ណា​ម្នាក់​មក​ជួយ​ដោះ​ទុក្ខ​លំ បាក​ជូន​ពួកគាត់​ទេ​។ អ៊ីចឹង​ហើយ​ទើប​ពួកគាត់​រក​អន្តរាគមន៍​ពី​ក្រុម​អ្នកសារព័ត៌មាន ជួយ​ចុះផ្សាយ​ដើម្បី​ឱ្យ​ថ្នាក់ដឹកនាំ បានដឹង និង​សូម​ឱ្យ​ថ្នាក់លើ​ជួយ​អន្តរាគមន៍​ឱ្យ​ពួកគាត់​បាន​ចូល​ប្រកប​របរ​នេសាទ​ត្រី​នៅ​តំបន់​នោះ​ផង ។​

​ពាក់ព័ន្ធ​រឿងរ៉ាវ​ខាងលើ​នេះ​អង្គភាព​ព័ត៌មាន​យើង​បាន​ព្យាយាម​ទាក់ទង​ទៅ​ខាង​មន្ត្រីជលផល​ស្រុក​ជល​គី​រី​ដែរ​តែ​ទូរស័ព្ទ​មិនអាច​ទាក់ទង​បាន​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *