មេ​ឈ្មួញ​ល្បីៗ ចាប់​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង យ៉ាង​រលូន​

ប្រភព​ថ្មីៗ​នេះ​ពី​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​ស្ទឹងត្រែង ក៏ដូចជា​តាម​សេចក្តីរាយការណ៍​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ស្រុក​សៀម​ប៉ាង បានឲ្យដឹងថា មាន​ឈ្មួញ​ច្រើន​នាក់​នៅ​តែ​ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ ដឹកជញ្ជូន​ឈើ​ពី​ស្រុក​សៀម​ប៉ាង ចូល​ទៅ​ខេត្ត​ក្រចេះ និង​ខេត្ត​រតនគិរី យ៉ាង​រលូន ។ ប្រភព​បានឲ្យដឹង​ទៀតថា លោក ម៉ុម សារឿ​ន អភិបាលខេត្ត​ស្ទឹងត្រែង ក៏​ដូចជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ស្ទឹងត្រែង ព្រមទាំង​លោក អន ចាន់​សុជាតិ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង មិន​ចាត់​វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ដែល​កំពុងតែ​កក្រើក​ឡើងវិញ​នោះ​ទេ​។ លើស​នេះ​ទៅ​ទៀត​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ តារា ស្នងការ​នគរបាល​ខេត្ត​ស្ទឹងត្រែង និង​លោក​ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ​កង​រាជ​អាវុធ​ហ​ត្ធខេ​ត្ត​ស្ទឹងត្រែង បណ្តោយ​ឲ្យ​បទល្មើស​ព្រៃឈើ​កើតឡើង​រាលដាល​ខ្លាំងក្លា​លើស​មុន​ទៅទៀត​។​

​ប្រភព​ដដែល​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង បានឲ្យដឹងថា មាន​ឈ្មួញ​៣​នាក់ គឺ​ឈ្មួញ​ឈ្មោះ លឹម កាំ​ង ឈ្មួញ​ឈ្មោះ ហេង និង​ឈ្មួញ​ឈ្មោះ ណាក់ កំពុង​ធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើ និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​សៀម​ប៉ាង ទាំងថ្ងៃទាំងយប់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បានឲ្យដឹង​ទៀតថា ការ​ដែល​ឈ្មួញ​ឈ្មោះ លឹម កាំ​ង ឈ្មួញ​ឈ្មោះ ហេង និង​ឈ្មួញ​ឈ្មោះ ណាក់ ហ៊ាន​បន្ត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​យ៉ាង​កំរោល គឺ​ដោយសារ​មាន​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក្នុង​សៀម​ប៉ាង និង​ពី​សំណាក់​លោក អន ចាន់​សុជាតិ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​ផងដែរ​។ ហេតុនេះហើយ​ទើប​មាន​សេចក្តីអំពាវនាវ​ឲ្យ​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ចាត់វិធានការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ក្នុង​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ជាបន្ទាន់​។​

​ប្រភព​ពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង​បានឲ្យដឹងថា ការដែល​លោក អន ចាន់​សុជាតិ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង ហ៊ាន​បើកដៃ​ឲ្យ​ឈ្មួញ​ឈ្មោះ លឹម កាំ​ង ឈ្មួញ​ឈ្មោះ ហេង និង​ឈ្មួញ​ឈ្មោះ ណាក់ ប្រមូល​ទិញ​ឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ស្រុក​សៀម​ប៉ាង យ៉ាង​ងងើល គឺ​ដោយសា​រអាង​មាន​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួង​កសិកម្ម​ជា​បង្អែក​ដ៏​រឹងមាំ​។ ហេតុនេះហើយ​ទើប​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួង​កសិកម្ម​សម្ងំ​ស្ងាត់ឈឹង​ក្នុងខណៈដែល​លោក អន ចាន់​សុជាតិ ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ លឹម កាំ​ង ឈ្មួញ​ឈ្មោះ ហេង និង​ឈ្មួញ​ឈ្មោះ ណាក់ ព្រមទាំង​ឈ្មួញ​ច្រើន​នាក់​ទៀត​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្ត​ស្ទឹងត្រែង យ៉ាង​អនាធិបតេយ្យ​។ ប្រភព​ខ្លះ​បានឲ្យដឹងថា លោក អន ចាន់​សុជាតិ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង ជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួង​កសិកម្ម ហើយ​លោក កែវ អូ​ម៉ាលី​ស្សជា​អ្នកការពា​រលោក អន ចាន់​សុជាតិ ដោយ​ពី​រិះគន់​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *