ប្តឹង​ចៅហ្វាយខេត្ត !​មេ​PM​និង​មន្ត្រី​មួយចំនួន​ទៀត​ទារ​សំណង​២០០,០០០$​ពីបទ​!​ផ្សំគំនិត​ធ្វើ​មនុស្សឃាត​ប្រើ​អំពើហិង្សា !

(​ភ្នំពេញ​)៖ មិនទាន់​ចប់​ទេ​!​តំណាង​ប្រជាពលរដ្ឋ​បាន​ប្តឹង អភិបាល​ខេត្ត​បន្ទាយមានជ័យ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ អនុប្រធាន​សភា​ពាណិជ្ជកម្ម​ ប្រធាន​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បន្ទាយមានជ័យ ។​ ​ពាក់ព័ន្ធក​រណីចាប់​ប្រជាពលរដ្ឋត​វ៉ា​រឿង​ដីធ្លី​យក​ទៅ​ធ្វើទារុណកម្ម​រហូតដល់​ស្លាប់ និង​របួស ។​

នេះ​បើយោងតាម​ពាក្យបណ្តឹង​របស់​តំណាង​ប្រជាពលរដ្ឋ ១៥០​គ្រួសារ នៅ​ភូមិ​ស្លក្រាម ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ ។​
​ប្តឹង​មន្ត្រី​ទាំងនេះ​ទៅ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ។​

​នៅក្នុង​ពាក្យបណ្តឹង​បាន​ប្តឹង​លោក អ៊ុ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក ជំទាវ ចក់ ពូក អនុប្រធាន​សភា​ពាណិជ្ជកម្ម​បន្ទាយមានជ័យ ។​
​លោក យឿ​ង គង់ អនុប្រធាន​សភា​ពាណិជ្ជកម្ម​បន្ទាយមានជ័យ ។​
​លោក ជា ផល្លី ប្រធាន​រដ្ឋបាល ព្រៃឈើ​ខេត្ត​បន្ទាយមានជ័យ លោក ព្រីម សាលី ប្រធាន​ពន្ធដារ​ខេត្ត​បន្ទាយមានជ័យ ។ នឹង​លោក បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ពីបទ​៖​ផ្សំគំនិត​នឹងធ្វើ​មនុស្សឃាត និង​ប្រើ​អំពើហិង្សា ។​

​តំណាង​ប្រជាពលរដ្ឋ​បាន​ជម្រាបជូន​លោក​ព្រះរាជអាជ្ញា នៃ​អយ្យការ អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ថា​៖​កាលពី​ថ្ងៃ​ទី​២៦-២៧ ខែ​ធ្នូ ឆ្នាំ​២០១៩ លោក អ៊ុ រាត្រី អភិបាលខេត្ត បាន​ដឹកនាំ​កម្លាំងប្រដាប់អាវុធ ជាច្រើន​នាក់​ទៅ​ឈូស​ឆាយ ដក​រោង ផ្ទះ លំនៅឋាន របស់​ពួកយើងខ្ញុំ ខ្ទេចខ្ទី​អស់​រលីង​គ្មាន​សល់ ។​

លុះដល់​ថ្ងៃ​ទី​២៨-២៩ ខែ​ធ្នូ​ឆ្នាំ​២០១៩ ពួកគាត់​បាន​មក​តវ៉ា​នៅ​មុខ​សាលាខេត្ត ដើម្បី​អោយ​ចៅហ្វាយខេត្ត ដោះស្រាយ ស្រាប់តែ​ចៅហ្វាយខេត្ត ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ ។​

យក​ប៉េអឹម​មក​ចាប់​ពួកយើងខ្ញុំ​៥​នាក់ ចោទថា ជា​មេខ្លោង​នាំគ្នា​ទៅ​ចាប់​ដី​ស្ថានីយ៍​ព្រៃឈើ​តា​បែន​II ។​

នៅ​ឃុំ​ស្លក្រាម ឃុំ​សឹង ស្រុក​អូរជ្រៅ ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ ហើយ​ប្រើ​អំពើ ហិង្សា​វាយ​ធ្វើ​ទារុណកម្ម​យ៉ាងធ្ងន់ធ្ងរ រហូតដល់​ស្លាប់ ម្នាក់ ឈ្មោះ ទុយ ស្រស់ ។​

ដល់​ថ្ងៃ​ទី​៣១ ខែ​ដដែល បាន​យក​ពួក​យើង​ទៅ​ដាក់​ក្នុង​ពន្ធនាគារ​ខេត្ត ដល់​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០២០ ។​

បាន​យក​ទៅ​មន្ទីរពេទ្យ​មង្គល​បូរី ដល់​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២០ ។​
​យក​ពួក​ខ្ញុំ​ទៅ​ក្រៅ​ឃុំ ពួកយើងខ្ញុំ​មាន​ជំងឺ​ពី​ការវាយដំ​យ៉ាងធ្ងន់ធ្ងរ ខ្លះរ​បាក់ធ្មេញ ខួរ​គ្រាំ ថ្លើម សួត នឹង​(​ទារ​សង​ការខូចខាត និង​ជំងឺ​ចិត្ត​ចំនួន ២០០.០០០$ (​ម្ភៃ​ម៉ឺន​ដុល្លារ​)​។​

You might like

Leave a Reply

Your email address will not be published. Required fields are marked *