ដី​ដែល​គេ​លួច​ចាក់​លុប​ដើម​កោង​កាង​នៅ​មាត់សមុទ្រ នៃ​ភូមិសាស្ត្រ​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ត្រូវ​អាជ្ញាធរ​ខេត្ត​កំពត​បញ្ជា​ឱ្យ​កាយ​ចេញ​វិញ​ហើយ​

(​ខេត្ត​កំពត​)៖ ដី​ដែល​គេ​ចាក់​លុប​ព្រៃកោងកាង​ចំណុច​មាត់​ឆ្នេរសមុទ្រ ស្ថិតក្នុង​ភូមិ​ព្រែក​ត្នោត ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត ត្រូវ​លោក ជាវ តា​យ អភិបាលខេត្ត​ខេត្តកំពត បញ្ជា​ឱ្យ​គ្រឿងចក្រ​កាយ​យក​អាចម៍ដី​ចេញ​ហើយ​កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២០​ម្សិលមិញ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០២០​នេះ គ្រឿងចក្រ​នៅតែ​បន្ត​កាយ​យក​អាចម៍ដី​ជា​បន្តបន្ទាប់​ទៀត​។​

​យោងតាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ខាងលើ​បាន​និយាយថា សកម្មភាព​ចាក់​ដី​ក្នុង​មាត់​សមុទ្រ​នេះ​បាន​កើតឡើង​ប្រហែល​១០​ថ្ងៃ​មក​ហើយ ដោយ​គេ​ឃើញ​រថយន្ត​លួច​ឆ្មក់​ដឹក​ដី​មកចាក់​ម្តង​មួយ​ឡានៗ ហើយ​សកម្មភាព​នេះ​បាន​ប្រព្រឹត្តទៅ​ដោយ​គ្មាន​រំខាន​ដល់​អាជ្ញាធរ​មូលដ្ឋាន​បន្តិច​ឡើយ ទើប​ប្រជាពលរដ្ឋ​រាយការណ៍​ប្រាប់​ជំនាញ ដើម្បី​ចុះ​មក​ពិនិត្យ​តែ​ម្តង​។​

​ក្រោយពី​មាន​សេចក្តីរាយការណ៍ មាន​ជនខិលខូច​ចាក់​ដី​ទន្ទ្រាន​លុប​ព្រៃកោងកាង​នៅ​មាត់​ឆ្នេរសមុទ្រ ចំណុច​សហគមន៍​ព្រែក​ត្នោត លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ចុះមក​ត្រួតពិនិត្យ​ផ្ទាល់ ដោយ​បាន​បញ្ជា​ដល់​អាជ្ញាធរ​ក្នុង​តំបន់​ត្រូវតែ​កាយ​អាចម៍ដី​ដែល​ចាក់​លុប​មាត់សមុទ្រ​នេះ​ចេញ​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ​។​

​សូមជម្រាបថា បន្ទាប់ពី​មាន​ករណី​ចាក់​ដី​នៅ​មាត់​នៅ​មាត់សមុទ្រ​នៅ​ឃុំ​ព្រែក​ត្នោត នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២០ គេ​ឃើញ​វត្តមាន​លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត លោក ឃុន សាវឿន អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រក្ខា​ប្រមាញ់ និង​នេសាទ និង​លោក អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​រដ្ឋបាល​ជលផល បាន​ចុះ​ពិនិត្យ​មើល​ទិដ្ឋភាព​ជា​ក់សន​តែង ដោយ​ខណៈ​នោះ លោក​អភិបាល​ខេត្ត​កំពត ក៏​បាន​បញ្ជា​ឲ្យ​គ្រឿងច​ក្រកាយ​ដី ដែល​រំលោភ​ព្រៃកោងកាង នៅ​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ចេញ​វិញ​ជាបន្ទាន់​។​

​ជាមួយនេះដែរ លោក​អភិបាលខេត្ត ក៏​បាន​លើក​បញ្ជាក់​ថា អ្វី​ដែល​ជា​កង្វល់​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​គឺ​ជា​កង្វល់​របស់​រាជរដ្ឋាភិបាល​។ ដូច្នេះ​រដ្ឋបាល​ខេត្ត​គ្មាន​អ្វី​ដែល​ទុក​បណ្ដោយឲ្យ​ការរំលោភបំពាន​ណាមួយ ដែល​ផ្ទុយ​នឹង​ការអនុវត្ត​ច្បាប់​នោះ​ទេ ដូច្នេះ​ក្រុមហ៊ុន​ត្រូវ​ផ្អាក​ធ្វើ​សកម្មភាព​ចាក់ដី​លុប ហើយ​ក្រុមហ៊ុន​ត្រូវតែ​កាយ​ដី ដែល​ចាក់​ចូល​សមុទ្រ ចេញ​វិញ​ជាបន្ទាន់ ដោយ​គ្មាន​លក្ខខណ្ឌ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *