​រថភ្លើង​និង​រថយន្ត​សណ្តោង​ព្រលះ​គ្នា​ទាំង​កណ្តាល​ថ្ងៃ​ចែស ប៉ុន្តែ​សំណាងល្អ​គ្មាន​មនុស្ស​រងគ្រោះថ្នាក់​

(​ខេត្ត​កែប​)៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ស្ទើ​លោះ​ព្រលឹង​ដល់​អ្នកដំណើរ​មួយ​បាន​កើតឡើង​នៅ​ចំណុច​ផ្លូវ​រថភ្លើង ខណៈពេល​រថយន្ត​សណ្តោង​ដឹង​អេស្កាវ៉ាទ័រ​(​អុិច​កាយ​ដី​)​ឆ្លងកាត់​ផ្លូវ​រថភ្លើង​មិន​ប្រយ័ត្ន ក៏​វ៉ាក់​អើ​ុ​ជាមួយ​រថភ្លើង​សណ្តោង​សុីទែន​ប្រេង បណ្តាលឱ្យ​ក្រឡាប់​អេស្កាវ៉ាទ័រ​ធ្លាក់ចូល​ព្រៃ​យ៉ាង​កម្រោល ប៉ុន្តែ​ករណី​នេះ​ពុំ​មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ​។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​ស្រុក​ដំណាក់​ចង្អើរ បានឱ្យដឹងថា គ្រោះថ្នាក់​ដ៏​កម្រ​នេះ​បាន​កើតឡើង នៅវេលា​ម៉ោង​១៣ និង​១០​នាទី ថ្ងៃទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០២០ ត្រង់​ចំណុច​ផ្លូវ​រថភ្លើង ក្នុង​ភូមិ​ចំការ​ចេក ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប រវាង​រថយន្ត​សណ្តោង​(​ដឹក​អេស្កាវ៉ាទ័រ​) ពាក់​ស្លាក​លេខ កំពត 3A-1252 បើកបរ​ដោយ​ឈ្មោះ កាន់ ឌី​ណា ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ធំ​ថ្មី ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្ត​កំពត និង​រថភ្លើង​ដឹក​សុីទែន​ប្រេងម៉ាស៊ូត​មក​ពី​កើក​ទៅ​លិច សំដៅទៅ​ខេត្ត​ព្រះសីហនុ​។​

​ចំពោះ​ករណី​ខាងលើ​នេះ​ក្រោយពី​សមត្ថកិច្ច​ចុះមក​ត្រួតពិនិត្យ​នៅ​កន្លែង​មើ​ត​ហេតុ និង​បាន​អនុញ្ញាត​ឱ្យ​រថភ្លើង​បន្ត​ដំណើរ​ឆ្ពោះ​គោលដៅ ដោយឡែក រថយន្ត​ដែល​រត់​ឆ្លងកាត់​ផ្លូវដែក​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ត្រូវ​សមត្ថកិច្ច​ស្ទូច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដំណាក់​ចង្អើរ រង់ចាំ​ធ្វើ​ការដោះស្រាយ​ជា​ក្រោយ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *