​ពិធី​ប្រកាស​ដាក់​ឱ្យ​ដំណើរការ រចនាសម្ព័ន្ធ​ថ្មី របស់​រដ្ឋបាល​ក្រុង​កែប​

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២០ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប បាន​អញ្ជើញ ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ដំណើរការ រចនាសម្ព័ន្ធ​ថ្មី​របស់​រដ្ឋបាល​ក្រុងកែប ដោយ​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​សំណាក់​លោក​-​លោកស្រី ដែល​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជំនាញ​ក្នុង​ខេត្ត រួម​និង មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។​

​នៅក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​របស់​រដ្ឋបាល​ក្រុងកែប នា​ឱកាស​នេះ​យោង​តាម​សេចក្ដីសម្រេច ស្ដីពី​ការធ្វើសមាហរណកម្ម​បុគ្គលិក​និង​ការរៀបចំ​មុខតំណែង​គ្រប់គ្រងនៅ​ក្នុង​រចនាសម្ព័ន្ធ​ថ្មី សរុប​មាន​ចំនួន​១៣​ការិយាល័យ​និង​អង្គភាព ដែល​មាន​មន្ត្រី​បំរើ​ការងារ​សរុប​ចំនួន​២២​នាក់ ក្នុងនោះ​មាន​១-​ការិយាល័យ​រដ្ឋបាល​និង​ហិរញ្ញវត្ថុ ២-​អង្គភាព​លទ្ធកម្ម ៣-​ការិយាល័យ គ្រប់គ្រង​ធនធាន​មនុស្ស ៤-​ផែនការ​និង​គាំទ្រ​ឃុំ​សង្កាត់ ៥-​លេខាធិការ​ក្រុមប្រឹក្សា ៦-​ត្រួតពិនិត្យ​ផ្ទៃក្នុង ៧-​អប់រំ​យុវជន​និង​កីឡា ៨-​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​ភូមិបាល ៩-​នីតិកម្ម​និង​សម្រុះសម្រួល​វិវាទ​មូលដ្ឋាន ១០-​កសិកម្ម​ធនធាន​ធម្មជាតិ​និង​បរិស្ថាន ១១-​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍​សហគមន៍ ១២-​សង្គមកិច្ច​និង​សុខមាលភាព​សង្គម និង​១៣-​ការិយាល័យ​ច្រក​ចេញចូល​តែមួយ​។​

​ក្នុងឱកាស​នោះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ក៏​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​របស់​រដ្ឋបាល​ក្រុងកែប ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ ចិត្ត ក្នុង​ការកសាង​និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ន​សនា ដែល​បម្រើឱ្យ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ស្រប​តាម​គោលការណ៍​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា ក្នុង​បរិបទ​ប្រទេស​កម្ពុជា​អនុវត្តន៍​គោលនយោបាយ​វិមជ្ឈការ​និង​វិសហមជ្ឈការ​រាជរដ្ឋាភិបាល​មាន​គោលដៅ​សំខាន់ៗ​ដ៏​ចម្បង ដើម្បី​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដំណើរការ​ទៅ​ដោយ​ជោគជ័យ ដូច​ជា​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ចាក់គ្រឹះ​តាម​មូលដ្ឋាន តាមរយៈ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត​-​ក្រុង ស្រុក​-​ខណ្ឌ​- ឃុំ សង្កាត់ ដែល​ជា​តំណាង​របស់​ប្រជាពលរដ្ឋ​និង​ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ការគ្រប់គ្រង​រដ្ឋបាល​មូលដ្ឋាន តាមរយៈ​អភិបាលកិច្ច​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។​

​លើកកម្ពស់ និង​ប្រសិទ្ធភាព​នៃ​ការអភិវឌ្ឍន៍ តាមរយៈ​នៃ​ការនាំមក​នូវ​កិច្ចការ​និង​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រង​ស្រប​តាម​នយោបាយ​កំណែទម្រង់​វិមជ្ឈការ​និង​វិសហមជ្ឈការ​សំដៅ​ផ្ទេរ​មុខងារ​និង​ធនធាន​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែល​នៅ​មាន​លទ្ធភាព​និង​ការទទួលខុសត្រូវ​ក្នុង​ការផ្តល់​សេវា និង​ការអភិវឌ្ឍន៍​មូលដ្ឋាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជាក់ស្តែង​នានា​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​។​លើកកម្ពស់​និង​ភាពជា​ម្ចាស់​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន និង​ការដឹកនាំ​សំដៅ​ការចូលរួម​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​គុណភាព ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *