លោក ជាវ តា​យ អញ្ជើញ​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ក្រុង​កំពត​

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ ២០២០ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់ឲ្យ​ដំណើរកា​រនូ​វចនា​សម្ព័ន្ធថ្មី នៃ​រដ្ឋបាល​ក្រុង​កំពត​។

​ពិធី​នា​រសៀល​នេះ​ក៏​មាន​ការ​អញ្ជេី​ញ​ចូលរួម​ពី លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខត្ត លោកនាយក​រដ្ឋបាលខេត្ត កងកម្លាំង​ទាំង​បី​ប្រភេទ ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ទីចាត់ការ អង្គភាព​ចំណុះ​សាល​ខេត្ត មន្ត្រីរាជការ​សាលាក្រុង​កំពត មន្ត្រី​សាលា​សង្កាត់​ទាំង​ប្រាំ​នៃ​ក្រុង​កំពត​។

​មានប្រសាសន៍​សំណេះសំណាល​នៅក្នុង​ឱកាស​ដាក់​ឲ្យ​ដំណើរការរចនា​សម្ព័ន្ធ​ថ្មី​រដ្ឋបាល​ក្រុង​កំពត លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​មានប្រសាសន៍ថា ការដាក់ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល ក្រុង ស្រុក គឺជា​ការ​សំដៅ​ធានា​ដល់​ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរ​មុខងារ និង​ធនធាន​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​នៅ​កៀក​ជិត​ប្រជាពលរដ្ឋ​។​

​លោក ជាវ តា​យ បាន​បន្តទៀតថា ដូចនេះ​
​ការដាក់ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ក្រុង​កំពត នា​ឱកាស​នេះ ក៏​ដូច​រដ្ឋបាល​ក្រុង​ស្រុក​ទូទាំង​ប្រទេស គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ ដែល​រដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​
​ការកែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ​នៅ​ថ្នាក់ក្រោម​ជាតិ តាម​គោលនយោបាយ​វិមជ្ឈការ និង​សហវិមជ្ឈការ មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ មកលើ​ប្រពន្ធ័​គ្រប់គ្រង​រដ្ឋបា​ល​ថ្នាក់ក្រោម​ជាតិ ក្នុង​ការទទួលខុសត្រូវ​លើ​ការគ្រប់គ្រង ការចាត់ចែង និង​ការប្រើប្រាស់​សិទ្ធិអំណាច និង​ធនធាន​ទាំងនោះ សម្រាប់​ការផ្តល់​សេវា និង​ការអភិវឌ្ឍន៍​មូលដ្ឋាន​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជា​ពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព​។ ហើយ​ការគ្រប់គ្រង​រដ្ឋបាល​ក្រុង ស្រុក នេះ​ទៀតសោត​គឺ​ផ្អែក​តាម​គោលការណ៍​នៃ​រដ្ឋបាល​ឯកភាព ដែលមាន លក្ខណៈ​ពេញលេញ ដើម្បី​បង្កើន​ជំរុញ​និង​ធ្វើឱ្យ​មាន​ចីរភាព ក្នុង​ការអភិវឌ្ឍ​ន៍តា​ម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ស្របតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​គោលការណ៍​កំណែទម្រង់​វិម​ជ្ឈការ​និង​សហវិមជ្ឈការ​។​

​ដូច្នេះ​ដើម្បី​ធានា​ឱ្យ​ដំណើរការ​នៃ​ការចាប់ផ្តើម​អនុវត្ត​រចនាសម្ព័ន្ធ​ថ្មី​នៃ​រដ្ឋបាល​ក្រុង​កំពត​ឱ្យ​បាន​ប្រពឹត្ត​ដោយ​រលូន​ចាប់ពី​ពេលនេះត​ទៅ​លោក​អភិបាលខេត្ត ក៏​បាន​ធ្វើ​ការណែនាំ ផ្ដាំផ្ញើ​នូវ​កិច្ច​ការ​ចាំបាច់​មួយ​ចំនួន ដល់​មន្ត្រី​រដ្ឋបាល ក្រុង​កំពត​ទាំងអស់ ត្រូវ​យកចិត្ត ទុកដាក់​អនុវត្ត​រួមមាន​៖ ការធានា​និរន្តរភាព​ការងាររដ្ឋបាល​និង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ ដោយ​អនុវត្ត​តាម​នីតិវិធី​រដ្ឋបាល និង​នីតិវិធី​ហិរញ្ញវត្ថុ ចរាចរ​លិខិតស្នាម និង​ការរៀបចំ​ទីកន្លែង​បំពេញការងារ ការគ្រប់គ្រង​បុគ្គលិក ការគ្រប់គ្រង​កិច្ចការ​ឯកសារ​និង​ទ្រព្យសម្បត្តិ ការផ្តល់​សេវា​តាម​ការិយាល័យ​ច្រកចេញចូល​តែ​មួយ ការគាំទ្រ​ដល់​រដ្ឋបាល​ឃុំ សង្កាត់ អំពី​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និង​សុវត្ថិភាព​សង្គម អំពី​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ក្រុង ។

​ជាមួយនេះ ដើម្បី​រួមគ្នា​សម្រេច​ឲ្យបាន​ប្រសិទ្ធភាព​នូវ​កិច្ចការ​ខាងលើ លោក​អភិបាលខេត្ត​ក៏​បាន​បន្ត​ផ្ដាំផ្ញើ​ដល់​មន្ត្រី​រដ្ឋបាល ក្រុង​កំពត​ទាំងអស់ ត្រូវតែ​បង្កើន​ការយកចិត្តទុកដាក់​ជា​ការចាំបាច់ គឺ​ត្រូវ​ខិតខំ​ពង្រឹងស្មារតី​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ​នៅក្នុង​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការលើកកម្ពស់​ប្រសិទ្ធិភាព​ការងារ គោរព​ច្បាប់ គោរព​គោលការណ៍​នានា​របស់​រដ្ឋ និង​ពង្រឹង​របៀបរបប​ការងារ ដើម្បី​លើកកម្ពស់​ការទទួលខុសត្រូវ និង​ភាព​ជា​ម្ចាស់​របស់​មន្ត្រី នៅក្នុង​ការបំពេញ​តួនាទី ភារកិច្ច សំដៅ​អភិវឌ្ឍន៍​មូលដ្ឋាន ឆ្លើយតប​ចំពោះ​តម្រូវការ របស់​ប្រជាពលរដ្ឋ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *