​លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​អញ្ជើញ​ប្រកាស​ដាក់​ឲ្យ​ដំណើរការរចនា​សម្ព័ន្ធ​ថ្មី នៃ​ស្រុក​ឈូក​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ៣​រោច ខែ​មាឃ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២០ លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការរចនា​សម្ព័ន្ធ​ថ្មី នៃ​ស្រុក​ឈូក ខេត្ត​កំពត ។

​ពិធី​នា​ព្រឹក​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត ប្រធាន​មន្ទីរ អង្គភាព​នានា នាយករង​រដ្ឋបាលខេត្ត ទីចាត់ការ​ចំណុះ​សាលាខេត្ត និង​មន្ត្រីរាជការ​នៃ​សាលា​ស្រុក​ឈូក​។

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​មានប្រសាសន៍ថា ដើម្បី​សម្រេចបាន​នូវ​គ្រប់​ភារកិច្ច​ការងារ ចាំបាច់​ត្រូវ​ខិតខំ​ពង្រឹងស្មារតី​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ​នៅក្នុង​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ និង​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​ការលើកកម្ពស់​ប្រសិទ្ធភាព​ការងារ ការគោរព​ច្បាប់ គោរព​គោលការណ៍​នានា​របស់​រដ្ឋ និង​ពង្រឹង​របៀបរបប​ធ្វើការ ដើម្បី​លើកកម្ពស់​ការទទួលខុសត្រូវ ក្នុង​ការបំពេញ​តួនាទី ភារកិច្ច​របស់​ខ្លួន សំដៅ​អភិវឌ្ឍ​មូលដ្ឋាន និង​ឆ្លើយតប​ចំពោះ​តម្រូវការ​របស់​ប្រជាពលរដ្ឋ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។​

​លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា ខ្ញុំ​មាន​ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្រុមប្រឹក្សា គណៈ​អភិបាល និង​មន្ត្រីរាជការ ព្រមទាំង​ប្រជាពលរដ្ឋ​ទាំងអស់​នៃ​ស្រុក​ឈូក នឹង​ខិតខំ​បំពេញ​ការងារ​រួមគ្នា ដើម្បី​សម្រេចបាន​នូវ សមិទ្ធផល​ថ្មីៗ​ថែម​ទៀត​បន្ទាប់ពី​ដាក់​ឲ្យ​ដំ

You might like

Leave a Reply

Your email address will not be published. Required fields are marked *