រដ្ឋបាល​ខេត្ត​កំពត​រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៩ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ៤​រោច ខែ​មាឃ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កំពត​បា​ន​រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លើ​ទី​៩ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​កំពត ក្រោម​អធិបតីភាព លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​គណៈ​អភិបាលខេត្ត​កណ​ពត ដឹកនាំ​ដោយ​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត តំណាង​សាលាដំបូង​ខេត្ត ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត កងកម្លាំង​ទាំង​បី​ប្រភេទ ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អភិបាល អភិបាលរងក្រុង ស្រុក នាយក នាយករង​ទីចាត់ការ ប្រធាន អនុប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត សរុប​៨២​នាក់​។​

​របៀបវារៈ​នៃ​កិច្ចប្រជុំ​រួម​មាន​៖
១. ពិនិត្យ និង​អនុម័ត​លើ​របៀបវារៈ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៩ របស់​ក្រុមប្រឹក្សា​ខេត្ត​
២. ពិនិត្យ និង​អនុម័ត​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៨ របស់​ក្រុមប្រឹក្សា​ខេត្ត​
៣. ពិនិត្យ និង​អនុម័ត លើ​របាយការណ៍​ប្រចាំ​ខែ​មករា ឆ្នាំ​២០២០ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​
៤. ពិនិត្យ និង​អនុម័ត​លើ​ការបែងចែក​ប្រាក់​រង្វាន់​លើកទឹកចិត្ត ជូន​មន្ត្រីរាជការ​សម្រាប់​ខែ​មករា ឆ្នាំ​២០២០. ទី​៥ គឺ​បញ្ហា​ផ្សេងៗ ដែល​តម្រូវ​ឱ្យ​លើកឡើង​ក្នុង​អង្គប្រជុំ​៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *