​លោក កែ​ន សត្ថា ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត បើកទូលាយ​

(​ខេត្ត​កែប​)៖ នៅ​រសៀល ថ្ងៃ​អង្គារ ៣​រោច ខែ​មាឃ ឆ្នាំ កុ​រ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ១១ ខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ រដ្ឋបាល​ខេត្ត​កែប បានបេ​ី​កកិច្ចប្រជុំ​គណៈ​អភិបាលខេត្ត បើកទូលាយ ដោយ​កិច្ចប្រជុំ​នេះ ស្ថិតក្រោម​អអិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​មាន​ការចូលរួម​ពី​សំណាក់ លោក លោកស្រី ជា​អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ទូទាំង​ខេត្ត តំណាង​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ អភិបាលក្រុង ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​ចំណុះ​ក្នុង​រដ្ឋបាល​ខេត្ត​ជាច្រើនរូប​។​

​កិច្ចប្រជុំ​នេះ​ត្រូវបាន​លេីក​យក​នូវ​របៀបវរ​:​សំខាន់​ចំនួ ន​៣ រួមមាន​៖
១-​ឆ្លង​សេចក្តីព្រាង​បាយ​ការណ៍​ប្រចាំ​ខែ​មករា​ឆ្នាំ​២០២០ និង​ទិសដៅ​អនុវត្ត​ខែ​បន្ទាប់
២-​ពិនិត្យ​សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពី​ការ​បង្កេីត​គណៈកម្មការ​គ្រប់គ្រង​គម្រោង​ខេត្ត​ឆ្នាំ​២០២០
៣-​បញ្ហា​ផ្សេង ៗ​។​

​ក្នុង​កិច្ចប្រជុំ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ក៏​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​មន្ត្រីរាជកា​រក្រោ​ម​ឱវាទ​ទាំងអស់ ដែល​កន្លងមក​បាន​អនុវត្ត​ការងារ​បាន​ជោគជ័យ​យ៉ាង​គាប់​ប្រសើរ​និង​បាន​ឆាប់រហ័ស​។​

​លោក​អភិបាលខេត្ត ក៏​បាន​ជំរុញ​បន្ថែម​ដល់​មន្ត្រី​គ្រប់​អង្គភាព​ក្នុង​ខេត្ត ពិសេស​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​ចេះ​សហការ​គ្នា​អនុវត្ត​កិច្ចការ​ដែល​នៅ​សេសសល់​បន្តទៀត ដើម្បី​ជួយ​កែលម្អ​ខេត្ត​ទេសចរណ៍​ដ៏​តូច​ច្រឡឹង​មួយ​នេះ​ឱ្យ​កាន់តែ​ស្រស់បំព្រង​ថែមទៀត​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *