​ពិធី​ប្រគល់​អំណោយ​ជូន​ដល់​អនុសាខា​និង​អាជ្ញាធរ​ក្រុង ស្រុក ដើម្បី​បម្រើ​សកម្មភាព​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ត​១៩​ក្នុង​ខេត្ត​កំពត​

(​ខេត្ត​កំពត​)៖ ជា​ការឆ្លើយតប យ៉ាង​យកចិត្តទុកដាក់​ចំពោះ​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល គឺ​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​អំពាវនាវ ផ្ដាំផ្ញើ​ចំពោះ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​រួម​នឹង​ប្រជាពលរដ្ឋ សប្បុរសជន​គ្រប់​មជ្ឈដ្ឋាន​ឱ្យ​មាន​ការ​រួបរួម​សាមគ្គី​គ្នា ជា​កម្លាំង ដើម្បី​រួមចំណែក​រំលែក​ការលំបាក ស្របពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ទទួល​រង​នូវ​វិបត្តិ​សាកល នៃ​ការឆ្លង​រាតត្បាត​ជំងឺ​កូវី​ត​១៩​ឬ​កូរ៉ូណា ដែល​ជា​បន្ទុក​ធ្ងន់ធ្ងរ​លើ​រាជរដ្ឋាភិបាល​។

​ជាមួយ​គ្នា​បេះ​ដែរ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ព្រមទាំង លោក លោកស្រី សមាជិក​គណៈកម្មាធិកា​រ​សាខា សមាជិក​កិត្តិយស​សាខា អាជ្ញាធរ ក្រុង ស្រុក និង​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត បាន​ចូលរួម​ធ្វើ​ពិធី​ប្រគល់​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​អំណោយ​របស់​រដ្ឋបាល​ខេត្ត​កំពត ជូន​ដល់ អាជ្ញាធរ និង​អនុសាខា​កាកបាទ​ក្រហម​ក្រុង ស្រុក​ទាំង​៨ ក្នុង​ខេត្ត​កំពត សម្រាប់​យក​ទៅ​បម្រើ​សកម្មភាព​ប្រយុទ្ធ​នឹង​ជម្ងឺ​កូវី​ដ​១៩ នៅ​បណ្ដា ឃុំ សង្កាត់​ទាំង​៩៣ ក្នុង​ខេត្ត​កំពត​។​

​លោក ជាវ តា​យ បាន​មានប្រសាសន៍​ក្នុងឱកាស​នោះ​ថា ក្រោយពេល​មាន​ការ​ផ្ទុះឡើង​នៃ​ជំងឺ​(​កូវី​ត​១៩) នៅ​ប្រទេស​កម្ពុជា អាជ្ញាធរ​ខេត្ត​កំពត បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ច​ការងារ​ជាច្រើន ដូចជា​ការចុះ​អប់រំ​ផ្សព្វផ្សាយ​អំពី​ជំងី​កូវី​ត​១៩ ចុះ​ណែនាំ​អំពី​វិធី​បង្ការ ការ​ធ្វើ​អនាម័យ​រស់នៅ តាម​មូលដ្ឋាន ចុះ​បាញ់​ថ្នាំ​សម្លាប់​មេរោគ នៅតាម​តំបន់ និង​មូលដ្ឋាន​ប្រឈម​នឹង​ការឆ្លង​មេរោគ​ជាច្រើន​កន្លែង​។

​ថ្មីៗ​នេះ​រដ្ឋបាល​ខេត្ត​ក៏​បាន​រៀបចំ​បន្ទប់​ត្រៀម​បម្រុង​សម្រាប់​ដាក់​អ្នកជំងឺ​កូវី​ត ក្នុងករណី​ឆ្លង​ច្រើន ជាង​១៥០​បន្ទប់ មាន​ទាំង​ផ្ទះសំណាក់ និង​អគារ​សាលារៀន ហើយ​រហូត​មកដល់ពេលនេះ​ខេត្ត​កំពត មាន​អ្នក​ឆ្លង​ជំងឺ​កូរ​វិត​១៩ តែ​ចំនួន​ពីរ​ករណី​ប៉ុណ្ណោះ​នឹង​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​១​នាក់​ហើយ​ផងដែរ​។

​លោក ជាវ តា​យ ក៏​បាន​សម្ដែង​អំណរគុណ​និង​កោតសរសើរ​ព្រមទាំង​បានចាត់ទុក​សកម្មភាព​ទាំងអស់​ខាងលើ មិន​អាច​ខ្វះ​បានឡើយ ពី​ការចូលរួម​ជំរុញ លើកទឹកចិត្ត តាមរយៈ​អំណោយ​ជា​សម្ភារៈ ថវិកា​របស់​សប្បុរស​ជន និង​សកម្មភាព​របស់​អាជ្ញាធ​រ កងកម្លាំងប្រដាប់អាវុធ​និង​ស្ថាប័ន​កាកបាទក្រហម គ្រប់​ថ្នាក់ គ្រប់​ផ្នែក​ព្រមទាំង កម្លាំង​យុវជន និង​អ្នកពា​ក់​ព័ន្ធផ្សេ​ទៀត ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​អស់​កម្លាំងកាយ​ចិត្ត​ក្នុង​ការចុះ​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង​អំពី​វិធានការ​ការពារ​និង​បង្ការ​ជំងឺឆ្លង កូវី​ដ​១៩ ដ៏​កាច​សាហាវ​នេះ​។

​លោក ជាវ តា​យ ក៏​បាន​បញ្ជាក់ទៀតថា អំណោយ​ដែល​បានប្រគល់​នាពេលនេះ គឺ​ពិត​ជា​ការរួមចំណែក​ក្នុង​សកម្មភាព​នានា ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ត​១៩ និង​ដើម្បី​ជួយ​រំ​លែង ការលំបាក ខ្វះខាត សម្រាប់​ប្រជាពលរដ្ឋ​ផង និង​អ្នក​ដែល​ចុះ​បំពេញ​បេស​សកម្ម ការពារ​ទប់ស្កាត់ និង ប្រយុទ្ធប្រឆាំង​នឹង​កូវី​ត​១៩​ផង ខណៈ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​យកចិត្តទុកដាក់​អំពាវ​នាវ និង​ណែនាំ​ដល់​គ្រប់​ស្ថាប័នរដ្ឋ វិស័យ​ឯកជន អង្គការ​ជាតិ អន្តរជាតិ នឹង​ប្រជាពលរដ្ឋ រួម​គ្នា​ប្រយុទ្ធ​នឹង​ជំងឺឆ្លង កូវី​ដ​១៩​ដែល​ជា​ជំងឺ​រាតត្បាត​ជា​សកល​។

​លោក ជាវ តា​យ ក៏​បាន​ផ្ដាំផ្ញើ​ដល់​អាជ្ញាធរ និង​អនុសាខា​កាកបាទ​ក្រហម​ថ្នាក់ក្រុង ស្រុក ទាំង​៨ ក្រោយពី​ទទួល​អំណោយ អង្ករ​និង​សំភារៈ​ប្រើប្រាស់​ពេល​នេះ ត្រូវ​បន្ត​យកចិត្តទុកដាក់ ចែកចាយ​ដល់​មូលដ្ឋាន ឃុំ​សង្កាត់​របស់​ខ្លួន ទាំង​៩៣ ក្នុង​ខេត្ត​ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ឱ្យមាន​ប្រសិទ្ធភាព ពិសេស​បន្ត​ការផ្សព្វផ្សាយ សារ​ជា​សំឡេង និង​ខិតប័ណ្ណ ស្ដី​ពី​វិធានការ បង្ការ និង​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវី​ដ​១៩ នៅតាម​បណ្ដា​ក្រុង ស្រុក​ឃុំ​សង្កាត់ និង​ភូមិ​ឲ្យបាន​ជាប្រចាំ និង​ត្រូវ​យកចិត្តទុកដាក់​ចូល​រួមសហការ អនុវត្ត​បទបញ្ជា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន លើ​ករណី​ឱសថស្ថាន​ដែល​មាន​លក់​ឧបករណ៍​ធ្វើតេស្តរ​កកូរ​វិត ១៩​។​

​អំណោយ ដែល​បាន ប្រគល់ជូន​រដ្ឋបាល​ក្រុង ស្រុក​ទាំង​៨ និង​ឃុំ សង្កាត់​ទាំង​៩៣ នាពេលនេះ សរុប​រួម​មាន អង្ករ​ចំនួន​១៤​តោន ឧបករណ៍​វាស់​កម្តៅ​ចំនួន​១០១​គ្រឿង ម៉ាស់​ការពារ​១០០​ប្រអប់​ស្មើ​៥០០០​ម៉ាស ទឹក​អាកុល​លាងដៃ ២៨​ធុង ស្មើ​៧៦០​លីត្រ អាកុល​ដប​តូច​៤០០​ដប សាប៊ូដុំ​៤០០​ដុំ ស្ទិក​គ័រ​អប់រំ​៤០០​សន្លឹក​ផងដែរ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *