ប្រទះ​ឃើញ​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ច្រើន​គ្រាប់ ក្នុង​ស្ទឹង​មួយកន្លែង​

(​បាត់ដំបង​) ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ៨ កើត ខែ​ចេត្ត ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​ថ្ងៃ​ទី ៣១ /០៣/២០២០ ម៉ោង ៩.០០​នាទី គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ជា​ច្រើន​គ្រាប់ ត្រូវបាន​ប្រទះឃើញ​នៅ​ក្នុង​ស្ទឹង​មួយកន្លែង ។​

​សេចក្តីរាយការណ៍​អោយដឹងថា អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេល បាន​ទទួលដំណឹង មាន​ប្រជាពលរដ្ឋ ឈ្មោះ សួន រដ្ឋ​មុន្នី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ​នៅ​ភួមិ​ទំនប់​ទឹក ឃុំ​ប​វេល ស្រុក​ប​វេល ខេត្ត​បាត់ដំបង​។

​ខណៈ​ពេល​សមត្ថកិច្ច​ទៅ​ដល់ បាន​ឃើញ​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្លុះ​ក្នុង​ស្ទឹងមាន​÷
1-​គ្រាប់​ត្បាល 75 ចំនួន​02​គ្រាប់​
2-​គ្រាប់ 82​មី​លី​ម៉ែត្រ ចំនួន 02​គ្រាប់​
3-​ក្បាល 81​មី​លី​ម៉ែត្រ ចំនួន 01​គ្រាប់​
4- គ្រាប់បែកដៃ ចំនួន 01​គ្រាប់​
5-​គ្រាប់បេ 40 ចំនួន 01 គ្រាប់ ។​

​ប​ច្ច​ប្បន្ន គ្រាប់​យុទ្ធភ័ណ្ឌ​ទាំងនេះ​ត្រូវបាន​ប្រគល់អោយ​ទៅ ស៊ីម៉ាក់ ដើម្បី​កំទេចចោល ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *