រដ្ឋបាល​ខេត្ត​កំពត ទទួល​អំណោយ​ពី​សប្បុរសជន ដើម្បី​យុទ្ធនាការ​បង្ការ និង​ទប់ស្កាត់ ជំងឺ​កូវី​ដ​១៩ នៅក្នុង​ខេត្ត​កំពត​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក ថ្ងៃ​ចន្ទ ១៤​កើត ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​មេសា ឆ្នាំ​២០២០ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត រួមជាមួយ លោក​អភិបាលរង​ខេត្ត នាយក​-​នាយករង​រដ្ឋបាល​សាលាខេត្ត ទីចាត់ការ​ចំណុះ​សាលាខេត្ត បាន​ទទួល​អំណោយ​ពី​សប្បុរសជន រួមមាន ៖

១. ក្រុមហ៊ុន​វា​រី​អគ្គិសនី​កំចាយ ៖ ជែល​លាងដៃ​ចំនួន​១៥០​ដប ម៉ាស់​ចំនួន​១០,០០០​ម៉ាស់ និង​សៀវភៅ​អប់រំ​វិធានការ​ការពារ​ឆ្លង​ជំងឺ​កូវី​ដ​១៩​ចំនួន​២០០​ក្បាល​
២. លោក​ឧកញ៉ា ឡុង នី​រ៉ុន ៖ ថវិកា ៤,០០០,០០០​រៀល​
៣. លោកស្រី ឡុញ សុធា និង​ស្វាមី ៖ អង្ករ ០១​តោន​
៤. ទីចាត់ការ​ផែនការ និង​វិនិយោគ​សាលាខេត្ត​កំពត ៖ អង្ករ ០១​តោន​
៥. អង្គភាព​លទ្ធកម្ម​សាលាខេត្ត ៖ ទឹកបរិសុទ្ធ​ចំនួន​១០០​កេស​

​ក្នុងឱកាស​នោះ​ដែរ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ក៏​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់​សប្បុរ​សជន​ទាំងអស់ ដែល​តែងតែ​ផ្តល់​ជា​អំណោយ និង​សម្ភារ​:​ជូន​ដល់ រដ្ឋបាលខេត្ត ដើម្បី​បម្រើ​ដល់​ដំណើរ​រដ្ឋបាលខេត្ត នានា ជា​ពិសេស​ជួយ​ដល់​ខេត្ត​ក្នុង​យុទ្ធនាការ​បង្ការ និង​ទប់ស្កាត់ ជំងឺ​កូវី​ដ​១៩ នៅក្នុង​ខេត្ត​កំពត​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *