​រថយន្ត​ហ៊ីយ៉ាន់ដាយ​បោះពួយ​ទៅបុក​ម៉ូតូ​សេ​១២៥ បណ្តាល​ឱ្យ​មនុស្ស​រងរបួស​ធ្ងន់​ម្នាក់ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣

(​ខេត្ត​កំពត​)៖ មនុស្ស​ម្នាក់​បាន​រងរ​បួស​យ៉ាងដំណំ ដោយសារ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ រថយន្ត​បុក​ម៉ូតូ​ពេញទំហឹង លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ដោយ​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១៥ និង​១៥​នាទី ស្ថិតក្នុង ភូមិ​នរាយ៍ ឃុំ​នរាយ៍ ស្រុក​ឈូក ខេត្ត​កំពត​។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឱ្យដឹងថា ករណី​គ្រោៈថ្នាក់​ចរាចរ​ណ៍​ខាងលើ​បង្ក​ឡើង​រវាង​រថយន្ត​និង​ម៉ូតូ​បើកបរ​បញ្ច្រាសទិស​គ្នា​ក្នុង​ទិសដៅ​ពី​លិច​ទៅ​ទិស​ខាងកើត​លើផ្លូ​ជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ​(៩៦-៩៧)​ចំនុច​ភូមិ​នរាយណ៍ ឃុំ​នរាយណ៍ ស្រុក​ឈូក ខេត្ត​កំពត​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀតថា អ្នកបើកបរ​រថយន្ត​ឈ្មោះ អុឹត ដាវុ​ធ ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​នៅ​ភូមិ​កណ្តោល ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្ត​កំពត​បើកបរ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៍​ស​ពាក់​ស្លា​លេខ ភ្នំពេញ 2AG-8141​គ្មាន​របួស​ឡើយ ក្រោយ​ពី​បង្កហេតុ​បាន​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ​តែ​ត្រូវ​កម្លាំង​ជំនាញ​តាម​ចាប់បាន​នៅ​ចំណុច​គីឡូូម៉ែត្រ​(១១៦ -១១៧)​ឃុំ​បឹង​និមល​ស្រុក​ឈូក​ខេត្ត​កំពត រួច​នាំ​ខ្លួន​ទៅ​សាកសួរ​នី​អធិការដ្ឋាន​នគរបាល​ស្រុក​ឈូក​។​

​ចំណែក​អ្នក​បើក​ម៉ូតូ​ឈ្មោះ ជ្រី ប្រុស​
​ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​បាក់​នឹម ឃុំ​ច្រេស ស្រុក​ជុំ​គី​រី ខេត្ត​កំពត បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ កំពត​1O-7735 រងរបួស​ធ្ងន់ ត្រូវបាន​បងប្អូន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ឈូក ។ រី​ឯ​វត្ថុតាង​ត្រូវបាន​យក​មក​រក្សា​ទុក្ខ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឈូក សម្រាប់​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *