នេះ​ជា​កន្តាប់ដៃ​ដែក​របស់លោក​អធិការ​ក្រុង​បាត់ដំបង​.​លោក​ឆាង​វណ្ណ​ឆៃ​

(​បាត់ដំបង​) ៖ នៅ​ថ្ងៃ ចន្ទ ១២ កើត ខែ​ពិសាខ​ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​.២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​៤​ខែ​ឧសភា​ឆ្នាំ​២០២០​វេលា​ម៉ោង​១៥​និង​៤០​នាទី​អនុវត្តតាម​មតិ​ដឹកនាំ​របស់​ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បាត់ដំបង ព្រមទាំង​អនុវត្តតាម​យោបល់​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង​ផែន​ការងារ​ព្រហ្មទ័ណ្ឌ​នៃ​ស្នងការដ្ឋាន លោក​វរសេនីយ៍ឯក​ឆាង វណ្ណ​ឆៃ អធិការ​នគរបាល​ក្រុង​បាត់ដំបង បាន​ដឹកនាំ​មន្ត្រី​នគរបាល​ក្នុង​ផ្នែក​ជំនាញ​និង​កម្លាំង​អន្តរាគមន៍​ចុះបង្ក្រាប​ល្បែង​សុីសង​ដោយ​ខុសច្បាប់​(​អាប៉ោង​)​មួយ​កន្លែង​នៅ​ចំណុច​ក្រុមទី​១៤​ភូមិ​តា​ព្រួច សង្កាត់​ក្តុល​ដូន​ទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។

​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​បាន​ឃាត់ខ្លួន​អ្នកប្រព្រឹត្តិ​ចំនួន​០៦​នាក់​និង​ដកហូត​វត្ថុតាង​រួមមាន​៖
១-​មេអាប៉ោង​ចំនួន​០៣​គ្រាប់​
២-​ចាន​បាញ់អាប៉ោង​ចំនួន​០១
៣-​ផ្តិល​គ្រប​អាប៉ោង​ចំនួន​០១
៤-​កម្រាល​អាប៉ោង​ចំនួន​០១​ផ្ទាំង​
៥-​ដុំ​ឈឺ​សម្រាប់​សង្កត់​ប្រាក់​ចំនួន​០៩​ដុំ​
៦-​ប្រាក់​ខ្មែរ​ចំនួន​៨០​មុឺន​រៀល​
៧-​ប្រាក់​ដូល្លា​ចំនួន​៣០០​ដុល្លា​(​បី​រយ​ដុល្លា​)​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង​នគរបាល​ក្រុង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ជំនាញ​អនុវត្ត​តាម​ផ្លូវច្បាប់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *