រថយន្ត​របស់​ក្រុមហ៊ុន​ស្រា​បៀរ​កម្ពុជា ក្រឡាប់​ផ្ងារជើង នៅ​ក្រុង​ស្ទឹងសែន​

កំពង់ធំ ៖ នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ៥​និង​៤០​នាទី​(​ជិត​ភ្លឺ​) លើ​កំណាត់​ផ្លូវជាតិ​លេខ​០៦ (​ផ្លូវ​វាង​ក្រុង​ស្ទឹងសែន​) ភូមិ​ព្រៃ​តា​ហ៊ូ សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​ខ្លួនឯង បណ្ដាលឲ្យ​ខូចខា​តស្រា​បៀរ​កម្ពុជា​មួយចំនួ​ន រថយន្ដ​០១​គ្រឿង ប៉ុន្ដែ​មិន​មាន​របួស​ដល់​មនុស្ស​ឡើយ​។​

​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ក្បាល​ពណ៌​ខៀវ ផ្លាកលេខ ភ្នំពេញ​3E.3522 របស់​ក្រុមហ៊ុន​ស្រា​បៀរ​កម្ពុជា សណ្តោង​សឺ​មី​រ៉ឺម៉ក​ផ្លាកលេខ​ភ្នំពេញ​4A.4889 ផ្ទុក​ស្រា​បៀរ​កម្ពុជា (​បើកបរ​ទិស​ដ​ពី​ត្បូង​ទៅ​ជើង​) អ្នកបើកបរ​ឈ្មោះ សារ៉ាត់ ពិ​សិត អាយុ ២២​ឆ្នាំ រស់​នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។​

​ចំពោះ​វត្ថុតាង​នៅ​កន្លែងកើតហេតុ ដោយ​យក​ចេញ​មិនទាន់បាន សមត្ថកិច្ច​កំពុង​ចាត់ចែង​នៅ​កន្លែងកើតហេតុ​។​

​មូលហេតុ​៖ បឋម​បង្កឡើង​ដោយ​អ្នកបើកបរ​រថយន្ដ​បើកបរ ក្នុងស្ថានភាព​ងងុយ​៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *