លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ចុះសួរសុខទុក្ខ គ្រួសារ​អតីត​យុទ្ធជន នៅ​ស្រុក​ដំណាក់​ចង្អើរ​

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ១១​រោច ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២០ នេះ លោក កែ​ន សត្ថា អភិបាល នៃ​គណ​:​អភិបាលខេត្ត​កែប និង​ជា​ប្រធានកិត្តិយស​គណៈកម្មាធិកា​រ​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​កែប បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​គ្រួសារ​អតីតយុទ្ធជន​ស្រុក​ដំណាក់​ចង្អើរ ចំនួន​១១១​នាក់​។​

​ពិធី​នេះ​ដែរ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​ឧត្តមសេនីយ៍ ឈឹម ខ្មៅ មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កែប និង​ជា​ប្រធាន​គណ​:​កម្មា​ធិ​ការសមាគម​អតីតយុទ្ធជ​ន​កម្ពុជា ខេត្ត​កែប លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹង​រង​ខេត្ត គណៈ​អភិបាល ស្រុក​ដំណាក់​ចង្អើរ សមាជិក​គណៈកម្មាធិកា​រ​អតីតយុទ្ធជន​ខេត្ត ស្រុក សមាជិក​ក្រុមប្រឹក្សា​ស្រុក និង​អជ្ញាធរ​មូលដ្ឋាន​ទាំង​ពី​ឃុំ​ផងដែរ​។

​ក្នុង​ពិធី​សំណេះសំណាល​នេះ​ដែរ លោក កែ​ន សត្ថា ក៏បាន​លើកឡើង​ដោយ​បាន​ណែនាំ​ដល់​អតីតយុទ្ធជន​ទាំងអស់ ត្រូវ​ចេះ​រក្សា​សុខ​ភាព​ឱ្យបាន​មាំមួន និង​មាន​អនាម័យ គឺ​រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ដោយ​ត្រូវ​ទប់ស្កាត់ និង​ការពារ​កុំឱ្យ​មាន​ការចម្លង​មេរោគ​ផ្សេងៗ ពិសេស​បង្ការ​ទប់ស្កាត់​កុំឱ្យ​ឆ្លង​ជំងឺ​កូវី​ដ​-១៩​។​

​ជាមួយគ្នានេះ លោក​ប្រធានកិត្តិយស ក៏​បាន​ភ្ជាប់​មក​ជាមួយ​នូវ​សម្ភារៈ​មួយចំនួន ដើម្បី​ឧបត្ថម្ភ ជូន​ដល់​បងប្អូន​គ្រួសារ​អតីត​យុទ្ធជន ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អង្ករ​២០​គី​ឡូ មី​០១​កេះ ប្រេង​ឆា ប៊ីចេង ត្រីខ ចានដែក​ធំ​០១ និង​ថវិកា​ចំនួន ២០០០០​រៀល​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *