​លោក ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច ដឹកនាំ​ក្រុម​ការងារ​ចុះ​ពិនិត្យ​ការជួសជុល​ស្ពាន​ឆ្លង​ប្រឡាយ​ដែល​កំពុង​ទ្រុឌទ្រោម​

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២០​នេះ លោក ជួន សុភា អភិបាលរង​ស្រុក​កំពង់ត្រាច រួមជាមួយ​លោក​ម​ឃុំ លោក​មេភូមិ កោះ​ទ្រមូង ឃុំ​បឹង​សាលា​ខាងជើង បាន​ពិនិត្យ​ដំណើរការ​ជួសជុល​ស្ពាន​ឆ្លងកាត់​ប្រឡាយ​ដែល​កំពុង​ទ្រុឌទ្រោម​ហើយ​បាក់ស្រុត​កន្លងមក​។

​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ការជួសជុល​នេះ លោក ជួន សុភា បានឱ្យដឹងថា ស្ពាន​នេះ​បាន​ជួសជុល​ឡើងវិញ ដោយ​ការដឹកនាំ​របស់​លោក​មេ​ឃុំ លោក​មេភូមិ និង​កម្លាំង​សាមគ្គី​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សហគម​ន៍​និង​សប្បុរជន ដែល​បាន​ជួយ​ជ្រោមជ្រែង​ផ្តល់​ជា​សម្ភារ​:​និង​ថវិកា​សម្រាប់​ធ្វើ​ការជួស​ជុ​ល​។​

​ជាងនេះទៅទៀត ចំពោះ​សមិទ្ធផល​នេះ គឺ​បាន​កើតឡើង​ដោយសារ​កម្លាំង​សាមគ្គី​របស់​បងប្អូន​ក្រុម​ជាងសំណង់​យើង​នៅក្នុង​ភូមិ ដែល​បាន​រួមគ្នា​ជួយ​ជា​កម្លាំង​ពលកម្ម​និង​ពេលវេលា​ជួយ​ការងារ​នេះ​ដោយ​មិន​បាន​គិត​កម្រៃ​ថ្លៃឈ្នួល​អ្វី​ឡើយ​។​

​ក្នុងឱកាស​នោះ លោក​អភិបាលរង​ស្រុក​ក៏​សូម​ថ្លែង​អរគុណ​ដល់​បងប្អូន​ស​ប្បុរ​សជន​និង​បងប្អូន​ក្នុង​សហគមន៍​យើង ដែល​បាន​ចូលរួម​គ្រប់​សកម្មភាព​នៃ​ការអភិវឌ្ឍ​ក្នុង​មូលដ្ឋាន​សំដៅ​ការឆ្លើយតប​នូវ​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ស្ពាន​មួយ​នេះ​បើ​បាន​ជួសជុល​រួចរាល់​ហើយ​កាលណា នឹង​ផ្តល់​ភាពងាយស្រួល សម្រាប់​ការធ្វើដំណើរ​ឆ្លងកាត់រ​បស់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​សិស្សានុសិស្ស ហើយ​សង្ឃឹមថា បើ​បងប្អូន​ទទួល​បាន​សមិទ្ធផល​នេះ​ហើយ​ពិត​ជា​ជួយ​ថែរក្សា​ឱ្យបាន​គង់វង្ស​យូរអង្វែង សម្រាប់​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *