ឃាត់ខ្លួន​ជនសង្ស័យ ៤ រូប ពី​បទ​ប្រើ​កាំបិត​បង្ក​បួស​ស្នាម​

​បាត់ដំបង ៖ កាលពី​ថ្ងៃ​ទី 16 ខែ​ឧសភា ឆ្នាំ 2020 វេលា​ម៉ោង 23:30 នាទី នៅ​ចំណុច​សួនច្បារ សម្ដេច ក្រឡា​ហោម ស ខេង ស្ថិតក្នុង​ភូមិ​រំចេក 4 សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ការិយាល័យ​ជំនាញ នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន សហការ​ជាមួយ​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ( កាប់​ដោយ​កាំបិត ) មួយ​ករណី ។​

​នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ២៣ និង ៣០​នាទី ផ្តើមចេញ​ពី​គំនុំ ក្រុម​ជនសង្ស័យ​ចំនួន ០៨​នាក់ ជិះ​ម៉ូតូ​ចំនួន ០៤​គ្រឿង ប្រដាប់​ដោយ​កាំបិត​កែច្នៃ​ចំនួន ០៤​ដើម បានធ្វើ​សកម្មភាព​ដេញ​កាប់​ជនរងគ្រោះ​ឈ្មោះ ឃុន ប៉ូ​ឡា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​/​ខេត្ត​បាត់ដំបង បណ្ដាលឲ្យ​រងរបួស មុត​រយះ​ខ្នង និង គូទ​ជាច្រើន​កន្លែង ។

​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​កម្លាំង​យើង​បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន 4 នាក់
1-​ឈ្មោះ លឿប ភៀន ភេទ​ប្រុស អាយុ 23 ឆ្នាំ​មាន​ទីលំនៅ​ភូមិ​តា​គម ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​ខេត្ត​បាត់ដំបង ។ ( ជា​អ្នក​កាន់​កាំបិត​កាប់ )
2-​ឈ្មោះ លឿន សា​វីន ភេទ​ប្រុស អាយុ 19 ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ព្រែក​ឆ្ដោ រ​ឃុំ​ពាម​ឯក ស្រុក ឯក​ភ្នំ​ខេត្ត​បាត់ដំបង ។ ( ជា​អ្នក​កាន់​កាំបិត​កាប់ )
3-​ឈ្មោះ វ័ន វណ្ណៈ ហៅ គួ​យ ភេទ ប្រុស អាយុ 16 ឆ្នាំ មាន​ទីលំនៅ​ភូមិក​រហាល ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ។ ( ជា​អ្នកបើក​ម៉ូតូ )
4-​ឈ្មោះ រួម វុ​ធ ហៅ វឹម ភេទ​ប្រុស អាយុ 16 ឆ្នាំ​មាន​ទីលំនៅ​ភូមិ​តា​គម ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​ខេត្ត​បាត់ដំបង​។ ( ជា​អ្នកបើក​ម៉ូតូ ) និង​បក្សពួក​ចំនួន ០៤​នាក់​ទៀត​កំពុង​រត់គេចខ្លួន ។​

​វត្ថុតាង​ដកហូត​រួមមាន ៖
– កាំបិត​កែច្នៃ​ចំនួន 4 ដើម​
– ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​125 ស៊េរី​ឆ្នាំ 2011 ពណ៌​ក្រហម ពាក់​ស្លាក​លេខ បាត់ដំបង 1K 6698
– ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​125 ស៊េរី​ឆ្នាំ 2004 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1E 5808
បច្ចុប្បន្ន ជនសង្ស័យ​រួមទាំង​វត្ថុតាង​ខាងលើ​ការិយាល័យ​ជំនាញ​កំពុងតែ​ធ្វើ​ការកសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ បន្ត​តាម​នីតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *