​លោក អ៊ឹង ឆាយ អភិបាលរង​ខេត្ត​កែប ចុះសួរសុខទុក្ខ និង​បង្គន់​អនាម័យ​ដល់​សមាជិក​ចំនួន​២០​គ្រួសារ នៅក្នុង​ឃុំ​អង្កោល​

(​ខេត្ត​កែប​)៖ បង្គន់​អនាម័យ​ចំនួន​២០ ត្រូវបាន​លោក អុឹង ឆាយ អភិបាលរង​ខេត្ត​កែប និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ភូមិ​អំពេ​ង យក​ទៅ​ផ្តល់​ជូន​សមាជិក​២០​គ្រួសារ ស្ថិតក្នុង​ភូមិ​អំពេ​ង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២០​។​

​មានប្រសាសន៍ ផ្តាំផ្ញើ សួរសុខទុក្ខ​ក្នុងឱកាស​នោះ លោក អុឹង ឆាយ អភិបាលរង​ខេត្ត​កែប ក៏បាន​ក្រើនរំលឹក​ដល់​បងប្អូន​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​ខាងលើ ត្រូវ​ចេះ​អនាម័យ​ជាប់​ជាប្រចាំ ពិសេស​ការ​បន្ទោបង់​ត្រូវតែ​ប្រើ​បង្គន់​អនាម័យ​ជានិច្ច ដាច់ខាត​កុំ​បន្ទោ​បង់​ពាសវាល​ពាសកាល​នៅតាម​គុម្ពោត​ព្រៃ ដែល​អាច​បង្ក​ទៅ​ជា​ការចម្លង​មេរោគ​ផ្សេងៗ​នៅក្នុង​សហគមន៍​របស់​យើង​។​

​ជាមួយគ្នានេះ លោក​អភិបាលរង​ខេត្ត ក៏​បាន​ធ្វេី​ការផ្សព្វផ្សាយ អប់រំ​ណែនាំ ស្ដីពី វិធានការ បង្ការ​ទប់ស្កាត់ ជំងឺ​កូវី​ដ​១៩ តាម​ការណែនាំ របស់​ក្រសួង​សុខាភិបាល និង​បាន​ឧបត្ថម្ភ​ជូន​ប្រជាពលរដ្ឋ​ចំនួន​២០​គ្រួសារ រួមមាន អាល់​កុល សាប៊ូ ម៉ាស ស្ទី​កឃ័រអប់រំ​ជំងឺ​កូវី​ដ​១៩ និង​ថវិកា​មួយចំនួន​ផង​ដែរ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *