​លោក អូន ខន អភិបាល​ស្រុក​កំពង់ត្រាច ប្រជុំ​ផ្សព្វផ្សាយ​សេចក្តីសម្រេច ស្តីពី​ការបង្កើត​គណៈ​កម្ម​ធិ​ការទប់ស្កាត់​សកម្មភា​ព​រៃអង្គាស​

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២ លោក អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីសម្រេច​ស្តីពី​ការបង្កើត​គណៈកម្មាធិកា​រ​ទប់ស្កាត់​សកម្មភាព ការ​រៃអង្គាស ការ​បិណ្ឌបាត និង​ការ​ត្រាចចរ​ក្នុង​អគោចរដ្ឋាន ក្នុង​មូលដ្ឋាន ស្ថិត​នៅ​វត្ត​កំពូល​មាស ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ក្នុង​ឱកាស​នេះ​ដែរ លោក អូន ខន អភិបាលស្រុក បាន​នាំយក​នូវ​បច្ច័យ​មួយចំនួន​សម្រាប់​ចូលរួម​ចាប់មគ្គផល និង​ផ្សព្វផ្សាយ​បន្ត​អនុវត្ត​វិធានការ​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូវី​ដ​១៩ ទាំងអស់គ្នា បើទោះបី​ជំងឺ​ដ៏​កាច​សាហាវ បច្ចុប្បន្ន​មិន​បាន​បន្ត​រកឃើញ​ការឆ្លង​បន្ថែម​មកលើ​ប្រជាពលរដ្ឋ​យើង នឹង​បាន​ព្យាបាល​ឱ្យ​ជាសះស្បើយ​ទាំងអស់ និង​ពុំ​មាន​អ្នក​ស្លាប់​ម្នាក់​ដោយ​សារ​ជំងឺ​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​ក៏​ពិតមែន ប៉ុន្តែ​ស្ថានភាព​ជំងឺ​ដ៏​កាច​សាហាវ​នេះ​នៅតែ​កំពុង​បន្ត វាយលុក​រាតត្បាត​លើ​បណ្ដា​ប្រទេស​មួយចំនួន​ក្នុង​ពិភពលោក​ដដែល ហើយ​បញ្ហា​នេះ​ត្រូវបាន​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​សុខាភិបាល​មាន​ការព្រួយបារម្ភ និង​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​រីក​រាលដាល នៃ​ការ​ចម្លងជំងឺ​កូវី​ដ​១៩​នេះ​ជា​លើក​ទី​២ ក្នុងប្រទេស​កម្ពុជា​យើង​បន្ត​ទៀត​ផង​ដែរ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *