ឯកឧត្តម អ៊ុន ចាន់​ដា នាំយក​អំណោយ​របស់ កាកបាទក្រហម​ខេត្ត និង អំណោយ​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែក​ជូន​ពលរដ្ឋ​ជួប​ការលំបាក​ចំនួន​៦០ គ្រួសារ នៅ​ស្រុក​បាធាយ​

(​ខេត្ត កំពង់ចាម​) ៖​នៅ​ព្រឹក​ថ្ងៃទី ២១ ខែ​ឧសភា ឆ្នាំ​២០២០ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហម ខេត្ត ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ សមាជិក​រដ្ឋសភា សមាជិក​ព្រឹទ្ធសភា ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ស្រុក​បាធាយ អភិបាលរង​ខេត្ត កងកម្លាំង​ទាំង​បី មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​របស់​សាខា​កាកបាទក្រហម​ខេត្ត​កំពង់ចាម និង​អំណោយ​មនុស្សធម៌​របស់​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ចាស់ជរា​គ្មាន​ទីពឹង ជន​ពិការភាព ស្ត្រី​ម៉េ​ម៉ា​យ​មាន​កូន​ច្រើន អ្នកជំងឺ​រាំ​រ៉ៃ ចំនួន​៦០ គ្រួសារ នៅ​ស្រុក​បាធាយ ដោយ​ក្នុង​១ គ្រួសារៗ​ទទួលបាន ៖

១.​អង្ករ ២៥ គីឡូក្រាម​
២.​ទឹកស៊ីអ៊ីវ ០១ យួរ​
៣.​ទឹកត្រី ០១ យួរ​
៤.​ត្រីខ ១០ កំប៉ុង​
៥.​ម៉ាស់ ០៥ បន្ទះ​
៦.​ថវិកា ២០,០០០ ៛ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *