​ឆេះ​បឹងកក់​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី ចំណាយ​រយះ​ពេលវេលា​២​ម៉ោង​ទើប​រលត់ គ្មាន​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​ទេ​

គ្រឿង មាន កំលាំង​របស់​នគរបាល​ពន្លត់​អគ្គី​ស​ភ័យ កំលាំង​របស់​អាវុធហត្ថ​ខេត្ត កំលាំង​របស់​យោធា និង មន្ត្រី​មូលដ្ឋាន ស្រុក​មង្គល​បូរី និង កំលាំង​ឃុំ​បាន​ពួក​ដៃ​គ្នា​ជួយ​ពន្លត់ភ្លើង​យ៉ាង សស្រាក់ ស​ស្រាំ ដោយសារ​កំលាំង​ទឹក​បាញ់​ចេញពី​រថយន្ត​ដោយ​ភូមិសាស្ត្រ​ពិបាក​ចូល​បាញ់​ព្រោះ​មានរ​បង​មន្ទីរពេទ្យ​ខ្ពស់​ពេក​២​ម៉ោង​ទើប​ធ្វើឲ្យ​ភ្លើង​ស្រាក​ម្តង​មន្ទិចៗ​ក្រោយមក​ទើប​ភ្លើង​រលត់​អស់​ទាំងស្រុង​តែម្តង មិន​បណ្តាល​ឲ្យ​រាល​ឆ្លង​ឆេះ​ដល់​មន្អីរពេទ្យ​នោះ​ទេ​គ្រាន់តែ​អ្នកជម្ងឺ​ភ័យ​ស្ល​ន់ ស្លោ តែប៉ុណ្ណោះ​។​

​លោក​អភិបាលស្រុក​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា ទ្រព្យសម្បត្តិ​របស់​រដ្ឋ​នៅ​ដដែល​គ្មាន​ខូចខាត​ទេ​។​លោក​ប្រធាន​មន្ទីរពេទ្យ​បាន​ប្រាប់ឲ្យដឹង​ថា​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ភ្លើង​ឆេះ​ក្នុង​មន្ទីរពេទ្យ​លោក​បាន​បន្ត​ថា​ទៅ​ថ្ងៃមុខ​លោក​និង​ឲ្យ​កម្មករ​ទាំងអស់​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់​ក្នុង​កាដុត​សំរាម​មុន​និង​ចេញ​ទៅ​ធ្វើ​អី​បន្ត​ត្រូវ​ពន្លត់ភ្លើង​សិន​ជា​សវាង​ឆេះ​រាល​បន្ត​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *