​អាវុធហត្ថ​ក្រុង​សហការ​មន្ត្រី​ជំនាញ់​ស្ទាក់​ចាប់​រថយន្ត ២ គ្រឿង​ដឹក​គ្រឿង​ក្នុង​ជ្រូក ១៥ កេស ស្មើរ ៨៤០ គីឡូក្រាម​

(​បន្ទាយមានជ័យ​) ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៤/០៥/២០២០ កម្លាំង​មូលដ្ឋាន អ​.​ហ ក្រុង ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោក អ​/​ឯ សរ សុភ័ក្ត្រា មេញ្ជា​ការ​ស្ដីទី អ​.​ហ ក្រុង បាន​សហការ​ជាមួយ​ការិយាល័យ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​សហគមន៍ ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​(​ពេទ្យសត្វ​) ក្រុង​ប៉ោយប៉ែត ចុះបង្ក្រាប​ករណី​ដឹកជញ្ជូន​ទំនិញ​ខុសច្បាប់​មានដូចជា​៖ ត្រចៀក​ជ្រូក​,​ថ្លើម​ជ្រូក​,​ពោះវៀន​,​ក្រពះ និង​ខួរ នៅ​ចំណុច​ភូមិ​/​សង្កាត់ ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្ត​ប​/​ជ ។​

​លោក​អនុសេនីយ៍ឯក សរ សុភ័ក្ត្រា មេ​/​ការ ស្ដីទី អ​.​ហ ក្រុង បានឱ្យដឹងថា ការចុះ​ធ្វើ​ប្រតិបត្តិការ​ករណី​ខាង​នេះ​ឃាត់ខ្លួន​បាន​អ្នកបើកបរ​រថយន្ត​ចំនួន​០២​នាក់ ,​រថយន្ត​ចំនួន​០២​គ្រឿង និង​ទំនិញ​ខុសច្បាប់​សរុប ចំនួន​១៦​កេស​ស្នោរ ស្មើ​នឹង​ទម្ងន់​៨៤០​គីឡូក្រាម​។​

​លោក​អនុសេនីយ៍ឯក សរ ស​ភ័ក្ត្រា បាន​បញ្ជាក់ទៀតថា ៖
១/.​រថយន្ត​ម៉ាក​តូ​យូ​តា​ស៊ីណា ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AL.2355 បើកបរ​ដោយ​ឈ្មោះ រិទ្ធី យ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​ឬ​ស្សីទី​១ សង្កាត់​អូរ​ឬ​ស្សី ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

២/.​រថយន្ត​ម៉ាក ហា​យឡេន​ដឺ ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2A.2728 បើកបរ​ដោយ​ឈ្មោះ វង្ស សុខ​ម៉ា​នី​ន ហៅ ដា​រ៉ា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​សំរោង ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្ត ប​/​ជ ។​

​បច្ចុប្បន្ន វត្ថុតាង និង​អ្នកបើកបរ​រថយន្ត​ទាំង​០២​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប្រគល់​ឱ្យ​មន្ត្រី​ជំនាញ​ចាត់ការ​តាម​នីតិវិធី​ហើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *