រដ្ឋបាល​ខេត្ត​កែប បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១២ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ៥​កេ​ី​ត ខែ​ជេស្ឋ ឆ្នាំ ជូត ទោ​ស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៦ ខែ​ឧសភា ឆ្នាំ ២០២ ០ នេះ រដ្ឋបាល​ខេត្ត​កែប បានបេ​ី​កកិច្ចប្រជុំ​សាមញ្ញ​លើកទី​១២ របស់​ក្រុមប្រឹក្សា​ខេត្ត​កែប អាណត្តិ​ទី​៣ ដែល​ប្រព្រឹត្ត​ឡើង​ក្រោម​អធិបតីភាព លោក សំ សារី​ន ប្រធាន ក្រុម ប្រឹក្សា ខេត្ត និង​ដោយ​មាន​ការ​អញ្ចេ​ី​ញ​រួម​ជា​អធិបតី ពី លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត ។

​កិច្ចប្រជុំ​ខាងលេ​ី​បាន​លេីយក​នូវ​របៀបវារ​:​មួយចំនួន​ដូច​ខាង​៖
​ទី​១-​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១១ របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣ កាលពី​ថ្ងៃ​ពុធ ៨​កេ​ី​ត ខែ​ពិសាខ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០២០
​ទី​២-​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្ដីព្រាង​ប្រតិទិន​កិច្ចប្រជុំ​សាមញ្ញ របស់​ក្រុមប្រឹក្សា​ខេត្ត​កែប អាណត្តិ ទី​៣ ឆ្នាំ​ទី​២ សម្រាប់ រយៈពេល ដប់​ពីរ​(១២)​ខែ គិត​ចាប់ពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ ២០២០ តទៅ​
​ទី​៣-​សេចក្ដីព្រាង​របាយការណ៍ ស្ដីពី សកម្មភាព សំខាន់ៗ ដែល​បាន​អនុវត្តន៍​ដោយ​គណ​:​អភិបាលខេត្ត ក្នុង​ចន្លោះ​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​១១ ដល់​លេីក​ទី​១២ របស់​រដ្ឋបាល​ខេត្ត
​ទី​៤-​ពិនិត្យ ពិភាក្សា និង​អនុម័ត​លើ​សេចក្ដីព្រាង​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​មេសា ឆ្នាំ​២០២០ និង​លេីក​ទិសដៅ​អនុវត្តន៍ការ​ងារ​ខែ​បន្ទាប់ របស់​រដ្ឋបាល​ខេត្ត​
​ទី​៥- បព្ហា​ផ្សេងៗ​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ក៏បាន​លើកឡើង​នូវ​គន្លឹះ​សំខាន់ៗ​ជាច្រើន​ដើម្បី​រួម​គ្នា​អនុវត្ត​ការងារ​និង​ដោះស្រាយ​បញ្ហា​ផ្សេងៗ ដែល​នៅ​ចំពោះមុខ​ឲ្យបាន​ទាន់​ពេលវេលា សម្រាប់​ឆ្លើយតប​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​វិធានការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ ដែល​កំពុង​រាតត្បាត​លើ​ពិភពលោក​៕ សេង ណា​រិទ្ធ​

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *