​សម្តេច​ក្រឡាហោម ស ខេង ផ្សព្វផ្សាយ​របាយការណ៍​ជាតិ ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ឆ្នាំ​២០២០ របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​

(​ភ្នំពេញ​)៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋ​ម ន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​គណៈម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ឆ្នាំ​២០២០ របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។​

​កម្មវិធី​នេះ បាន​ប្រព្រឹត្ត​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២០​នេះ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ អភិបាល​រាជធានី​/​ខេត្ត ព្រមទាំង​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួយ​ដូរ​មនុស្ស យ៉ាង​ច្រើន​ផង​ដែរ​។​

​បើ​យោងតាម​របាយការណ៍​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដែល​ប្រមូលបាន​ពី​មន្ត្រី​ជំនាញ​របស់​នាយកដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​/​ខេត្ត ទូទាំងប្រទេស​បាន​បង្ហាញ​អំពី​លទ្ធផល​នៃ​ការបង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​ថា មាន​ភាព​ល្អប្រសើរ​ជាង​មុន បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា នៅក្នុង​ឆ្នាំ​២០១៨​។​

* សម្រាប់​ការបង្ក្រាប និង​សង្គ្រោះ​ជនរងគ្រោះ អគ្គស្នងការ​នគរបាល​ជាតិ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​/​ខេត្ត ចំនួន​២២ បាន​តាមដាន​ស្រាវជ្រាវ បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ សរុប​បាន​ចំនួន​១៦៩ លើ​១៣៤​ករណី មាន​ការកើនឡើង ៣៥​ករណី ស្មើនឹង ២៦.១១​ភាគរយ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ២២៩ លើ​២២៤​នាក់ ក្នុងនោះ​មាន​ស្ត្រី ៧២​នាក់ ក្នុង​នោះ​ជនសង្ស័យ​ជា​អនីតិជន ចំនួន ១១​នាក់ និង​ជនបរទេស​ចំនួន ៤០​នាក់ មាន​៧​សញ្ជាតិ​។​

​សង្គ្រោះ​ជនរងគ្រោះ​បាន​ចំនួន ៤៥៦ លើ​២៣០​នាក់ ក្នុង​នោះ​អាយុ​ក្រោម​១៥​ឆ្នាំ ១៤១​នាក់​អាយុ ១៥ ដល់​១៧​ឆ្នាំ មាន​៥៥​នាក់ និង​អាយុ ១៨​ឆ្នាំ​ឡើង​ទៅ ២៦០​នាក់ (​ប្រគល់ជូន​មន្ទីរ​សង្គមកិច្ច​ចំនួន ១៦៥​នាក់ និង​ប្រគល់​ឱ្យ​គ្រួសារ​វិញ​ចំនួន ២៩១​នាក់​)​។​

* ករណី​អំពើ​ជួញដូរ​មនុស្ស សមត្ថកិច្ច បង្ក្រាប​បាន​ចំនួន ៣៨ លើ​៣៩​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៦១​នាក់ (​ស្រី​៣៨​នាក់​) អនីតិជន​ម្នាក់ ជនបរទេស ៦​នាក់ និង​សង្គ្រោះ​ជនរងគ្រោះ​បាន​ចំនួន ១៥១​នាក់​។​

* ករណី​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ បង្ក្រាប​បាន​ចំនួន ១៣១ លើ​៩៥​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ១៦៨​នាក់ ក្នុងនោះ​ស្ត្រី ៣៤​នាក់ អ​នី​ត​ជន ១០​នាក់ ជនបរទេស ៣៤​នាក់ និង​សង្គ្រោះ​ជនរងគ្រោះ​បាន​ចំនួន ៣០៥​នាក់​។​

​ដោយឡែក​បើ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​អន្តោប្រវេសន៍ បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​បរទេស​ដែល​ពាក់ព័ន្ធ បទល្មើស​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ​ទៅ​តុលាការ បាន​ចំនួន ១៨​លើក ក្នុង​មនុស្ស ៦៥​នាក់ ស្មើនឹង ៨​សញ្ជាតិ ដែល​មាន​ជនជាតិ​ចិន ចំនួន ២៩​នាក់​, អាមេរិក ២​នាក់​, អូស្ត្រាលី ២​នាក់​, អង់គ្លេស ២​នាក់​, អាឡឺម៉ង​ម្នាក់​, ជនជាតិ​ថៃ ចំនួន​១៥​នាក់​, វៀតណាម​ចំនួន ៣​នាក់ និង​ជនជាតិ​ឥ​ណ្ឌ​ម្នាក់​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *