​ឯកឧត្ដម គីម រិទ្ធី អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​តែងតាំង លោក ខ​ណ្ណា​រ៉ា អេ​លីត ជា​ប្រធាន​ការិយាល័យ​គយ និង​រដ្ឋ​ករ​ជ្រៃ​ធំ នៃ​សាខា​គយ និង​រដ្ឋ​ករ​ខេត្ត​កណ្ដាល ជំនួស​លោក មួង ដា​រ៉ា​

ខេត្ត​កណ្ដាល ៖ នៅ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្ដម គីម រិទ្ធី អភិបាល នៃ​គណៈ​អភិបាលរង​ខេត្ត​កណ្ដាល ស្នើ​អោយ​ប្រធាន​ការិយាល័យ​គយ និង​រដ្ឋ​ករ​ជ្រៃ​ធំ ត្រូវ​ខិតខំ​ប្រមូល​ពន្ធអាករ និង​កម្រៃ​ផ្សេងៗ អោយបាន​គ្រប់​តាម​ផែនការ​ដែល​បានកំណត់​។​

​ឯកឧត្ដម គីម រិទ្ធី អភិបាល នៃ​គណៈ​អភិបាលរង​ខេត្ត​កណ្ដាល ជំរុញ​បែបនេះ​ក្នុងឱកាស​ឯកឧត្ដម​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​តែងតាំង និង​ផ្ទេរ​ភារៈកិច្ច​ប្រធានការិយាល័យ​គយ និង​រដ្ឋ​ក​ជ្រៃ​ធំ កាលពី​រសៀល​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ​គយ និង​រដ្ឋ​ករ​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្ត​កណ្ដាល​។​

​ឯកឧត្ដម​អភិបាលរង​ខេត្ត បន្តថា ការប្រមូល​ពន្ធ​អាករ របស់​ស្នាក់ការ​គយ និង​រដ្ឋ​ករ​ជ្រៃ​ធំ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការរួមចំណែក ធ្វើអោយ​ចំណូល​ជាតិ​របស់​យើង​មាន​កំណើន​ខ្ពស់ ក្នុង​មួយ​រយៈកាល​ចុងក្រោយ​នេះ​។ ដូច្នេះ​លោក​ប្រធានការិយាល័យ​គយ និង​រដ្ឋ​ករ​ជ្រៃ​ធំ​ថ្មី ត្រូវ​ខិតខំ​ប្រមូល​ព័ន្ធ​អាករ និង​កម្រៃ​ផ្សេងៗ អោយបាន​គ្រប់​តាម​ផែនការ​ដែល​បានកំណត់​។

​ទន្ទឹម​នឹង​ការប្រមូល​ពន្ធ​អាករ និង​កម្រៃ​ផ្សេងៗ ប្រធានការិយាល័យ​គយ និង​រដ្ឋ​ករ​ជ្រៃ​ធំ ត្រូវខិតខំ​បង្កា និង​បង្ក្រាប​បទល្មើស គេច​ពន្ធ​ឱ្យមាន​ប្រសិទ្ធភាព​។​

​ឯកឧត្ដម​អភិបាលរង​ខេត្ត បាន​ផ្ដាំផ្ញើ​ដល់​ប្រធាន​ការិយាល័យ​គយ និង​រដ្ឋ​ករ​ជ្រៃ​ធំ​ថ្មី ដើម្បី​ធានា​ជំរុញ​ការអនុវត្ត​ការងារ​គយ និង​រដ្ឋ​ករ​ប្រកបដោយ​ប្រសិទ្ធភាព និង​វឌ្ឍនភាព និង​ការទទួលខុសត្រូវ​ខ្ពស់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​ការងារ​ខ្ពស់បំផុត ដើម្បី​ធានាបាន​នូវ គុណភាព តម្លាភាព សមធម៌ និង​សុវត្ថិ​ត​ភាព ដូច​មានចែង​ក្នុង​ក្រមសីលធម៌ និង​កិរិយាមារយាទ​របស់​មន្ត្រី​រាជការគយ និង​រដ្ឋ​ករ​។ ពង្រឹង​ការអនុវត្ត​ច្បាប់ បំពេញ​ការងារ​ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ និង​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​តាម​ឋានានុក្រម​។ ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា លោក ខ​ណ្ណា​រ៉ា អេ​លីត ត្រូវបាន​តែងតាំង​ជា​ប្រធានការិយាល័យ​គយ និង​រដ្ឋ​ករ​ជ្រៃ​ធំ នៃ​សាខា​គយ និង​រដ្ឋ​ករ​ខេត្ត​កណ្ដាល ជំនួស​លោក មួង ដា​រ៉ា ដែល​ត្រូវបាន​តែងតាំង និង​ផ្ទេរ​ភារៈកិច្ច​ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ព្រៃវែង​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *