​បណ្ណ​សមធម៌ គ្រឿងឧបភោគ​បរិភោគ និង​ថវិកា ជា​អំណោយ​របស់​រាជរដ្ឋាភិបាល ត្រូវបាន​ប្រគល់ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​៤៣​គ្រួសារ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ​

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២០ នៅ​សាលាសង្កាត់​ផ្សារ​ថ្មី​ទី​២ ខណ្ឌដូនពេញ បាន​ប្រារព្ធ​ពិធី​ប្រគល់​បណ្ណ​សមធម៌ គ្រឿងឧបភោគ​បរិភោគ រួម​ទាំង​ថវិកា​ដល់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ចំនួន​៤៣​គ្រួសារ ជា​អំណោយ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្រោម​អធិបតី​លោក សួន រិនឌី អនុប្រធាន​ទី​១ ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ​ដូនពេញ លោក ហែម អាន ប្រធាន ក្រុមប្រឹក្សា​ខណ្ឌដូនពេញ លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ និង​លោក ម៉ី ចិ​ត្រា ប្រធាន​ក្រុមការងារ​ចុះជួយ មូលដ្ឋាន​សង្កាត់​ផ្សារ​ថ្មី​ទី​២​។​

ស្រប​នឹង​កិច្ច​សួរសុខទុក្ខ និង​សំណេះសំណាល​នេះដែរ ក៏​បាន​នាំយក​អំណោយ​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មួយ​គ្រួសារៗ ទទួលបាន អង្ករ​ចំនួន ២៥​គីឡូក្រាម​, មី​ជាតិ​ចំនួន ០១​កេស​, សាប៊ូ​លាងដៃ​ចំនួន ០៤​ដុំ​តូច​, ទឹកត្រី ០១​យួរ និង ថ្នាំដុះធ្មេញ​ចំនួន ០១​ឡូ សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ គណៈអធិបតី ក៏​បាន​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បាន​ផ្សព្វផ្សាយ​ក្រើនរំលឹក​បន្ថែម​អំពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​-១៩ ដល់​បងប្អូន​ប្រជាពលរដ្ឋ ផងដែរ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *