​អភិបាលខណ្ឌ​ដូនពេញ​៖ «​ទីក្រុង​ស្អាត​ផ្តើមចេញ​ពី​យើង​ទាំងអស់គ្នា​»

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២០ លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ និង​ភរិយា និង​លោក នួន សំ​ណាវុ​ធ អភិបាលរដ្ឋ​ករ​ស្វ័យ​ត​គ្រប់គ្រង​សំរាម និង​កាក​សំណល់​រឹង រាជធានី​ភ្នំពេញ​បាន ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ចូលរួម​យុទ្ធនាការ​បោសសម្អាត និង​ធ្វើ​អនាម័យ​តាម​ច្រាំងទន្លេ ក្រោម​ស្ពាន​ជ្រោយចង្វារ និង​តាម​សួនច្បារ​សាធារណៈ​។​

​យុទ្ធនាកា​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​គណៈ​អភិបាលខណ្ឌ​ដូនពេញ គណៈនាយក​រដ្ឋបាល មន្ត្រី​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខណ្ឌ លោក​-​លោកស្រី​ចៅសង្កាត់ និង​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់ ទាំង​១១ ទី​រួម​ផ្សារ​ទាំង​៣ កម្លាំង​ប្រជា​ការពារ​ខណ្ឌ ភ្នាក់ងារ​អនាម័យ​សង្កាត់​ទាំង​១១ និង​បងប្អូន​កម្មករ​ក្រុមហ៊ុន​ស៊ីន​ទ្រី ដោយ​បែងចែក​ជា​៣​ក្រុម រួមមាន​៖
*​ក្រុមទី​១ ដឹកនាំ​ដោយ លោក សុខ ពេញវុ​ធ ធ្វើ​ការចុះ​ប្រមូល​សំរាម​តាម​ច្រាំងទន្លេ​ក្រោម​ស្ពាន​ជ្រោយចង្វារ​
*​ក្រុមទី​២ ដឹកនាំ​ដោយ លោក យស យុទ្ធី អភិបាលរងខណ្ឌ ធ្វើ​ការចុះ​សំអាត​សំរាម​តាម​សួនច្បារ រង្វង់​មូល​គួច​កាណុង​
*​ក្រុមទី​៣ ដឹកនាំ​ដោយ លោកស្រី នូ ថាវ​រី អភិបាលរងខណ្ឌ ធ្វើ​ការចុះ​ប្រមូល​សំរាម​តាម​សួនច្បារ​ចាប់ពី​ផ្សារ​រាត្រី​រហូតដល់​មុខ​ព្រះបរមរាជវាំង​។​

លោក​អភិបាលខណ្ឌ បាន​ចាត់​ឲ្យ​រដ្ឋបាល​សង្កាត់​ស្រះចក ចុះ​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ក្បែរ​ស្ពាន​ជ្រោយចង្វារ ឲ្យ​រក្សា​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ និង​មិន​អនុញ្ញាត​ឲ្យ​យក​សំរាម​យក​មក​ចោល​តាម​ច្រាំងទន្លេ​បន្តទៀត​នោះទេ​។​

គោលបំណង នៃ​កា​បោសសម្អាត និង​ធ្វើ​អនាម័យ​តាម​ដង​ទន្លេ​ក្រោម​ស្ពាន​ជ្រោយចង្វារ នេះ​គឺ​ចង់​បង្ហាញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចេះ​ស្រលាញ់​បរិស្ថាន និង​ទុកដាក់​សម្រាម​ឲ្យបាន​ត្រឹមត្រូវ នៅតាម​ទីសាធារណៈ​ផ្សេងៗ ដ៏​ដូច​ជា​តាម​ច្រាំងទន្លេ ដើម្បី​ចូលរួម​លើកកម្ពស់​សោភ័ណភាព អនាម័យ បរិស្ថាន តាម​ច្រាំងទន្លេ និង​សួនច្បារ​សាធារណៈ​ឲ្យ​កាន់តែ​ល្អប្រសើរ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *