ឃាត់ខ្លួន​ក្រុម​អ្នកញៀន​ល្បែង​ចំនួន​០៩​នាក់ បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​

ខេត្ត​កំពង់ចាម ៖ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​លួច​លេង​ល្បែងស៊ីសង​ខុសច្បាប់ ជល់​មាន់​ភ្នាល់​ដាក់​ប្រាក់ នៅ​ចំណុច​ភូមិ​គង​ជ័យ ឃុំ​ព្រែកកុយ ស្រុក​កងមាស ខេត្ត​កំពង់ចាម​។​

​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម បាន​បញ្ជា​កម្លាំង​ជំនាញ​របស់​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កងមាស ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ថាញ់ សុខ​វុន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដោយ​មាន​ការសម្របសម្រួល​ពី​លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ចាម បាន​ចុះ​បង្ក្រាប​ករណី​លួច​លេង​ល្បែងស៊ីសង​ខុសច្បាប់ ជល់​មាន់​ភ្នាល់​ដាក់​ប្រាក់ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០ ដោយ​ឃាត់ខ្លួន​ក្រុម​អ្នក​លួច​លេងល្បែង​សុីសង​ខុសច្បាប់ បាន​ចំនួន​០៩​នាក់ និង​ដកហូត​វត្ថុតាង​បាន​មួយចំនួន​។​

​ក្រោយ​ពី​ឃាត​ខ្លួន​កម្លាំង​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *