​លោក សោម ពិសិដ្ឋ ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​កែប

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កែប​រៀបចំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត ក្រោម​ការដឹកនាំ​ដោយ លោក សោម ពិសិដ្ឋ អភិបាល នៃ​គណ​: អភិបាលខេត្ត​កែប និង​មាន​ការអញ្ជើញ​ចូលរួម​អភិបាលរង​ខេត្ត នាយក​រដ្ឋបាល និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ផងដែរ​។​

​កិច្ចប្រជុំ​នេះ មាន​គោលបំណង ដើម្បី​ពិនិត្យ ពិភាក្សា​លើ​សេចក្តីព្រាង​សេចក្តីសម្រេច​ពី​ការ​បែងចែក​តួនាទី ភារកិច្ច និង​របៀបរបប​ការងារ​ជូន​គណៈ​អភិបាលខេត្ត ដើម្បី​យក​ស្នើសុំ​ទៅ​ក្រសួង​មហាផ្ទៃ​ផ្តល់​អនុ​លោក​ភាព​ក្នុង​ការបន្ត​។

​ពិនិត្យ ពិភាក្សា​លើ​សេចក្តីព្រាង​សេចក្តីសម្រេច​កែសម្រួល និង​តែងតាំង​សមាសភាព​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត ក្រុង ស្រុក និង​លេខាធិការដ្ឋាន​ក្រុមការងារ​។​

​ក្នុង​កិច្ចប្រជុំ​នេះ​ផង​ដែរ ក៏​មាន​ការផ្សព្វផ្សាយ​លិខិត​របស់ ក្រសួង មហាផ្ទៃ ស្តីពី
​ភាពមិនប្រក្រតី របស់​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ សង្កាត់​មួយចំនួន​ក្នុង​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ផងដែរ ។​

​ក្នុង​កិច្ចប្រជុំ លោក សោម ពិសិដ្ឋ អភិបាលខេត្ត បាន​លើកយក​បញ្ហា​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការងារ​ការពារ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ការ កែ លម្អ សោភណភាព គម្រោង អភិវឌ្ឍ នានា ដូច​ជា​ដែនដី នគរ រូបនីយកម្ម សំណង់ អនាម័យ បរិស្ថាន បង្ការ ទប់ស្កាត់ បទល្មើស ធនធានធម្មជាតិ ដើម្បី​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ផងដែរ​៕ សេង ណា​រិទ្ធ​

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *