សម្តេច​តេជោ ហ៊ុន សែន បង្ហាញ​រូបភាព​លើ​ទីលាន​វាយ​កូន​ហ្គោល ជាមួយ​កាយវិការ​ដ៏​ស្វាហាប់

ភ្នំពេញ​ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​យប់​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០​នេះ បានបង្ហាញ​រូបភាព​លើ​ទីលាន​វាយ​កូន​ហ្គោល​ជា​ច្រើន​សន្លឹក​។​

​ជាមួយ​ការបង្ហាញ​រូបភាព​លើ​ទីលាន​វាយ​កូន​ហ្គោល​វាលស្មៅ​ដ៏​ខៀវស្រងាត់​នេះ សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា សម្តេច​បាន​ឆ្លៀត​ហាត់ប្រាណ​វាយកូនគោល​នៅ​ទីលាន​វាយកូនគោល​ក្បែរ​ផ្ទះ ព្រោះ​ក្នុង​រយៈពេល​នៃ​ការ​កាន់ទុក្ខ​ម្តាយក្មេក​រហូត​គម្រប់​១០០​ថ្ងៃ​មិន​ហ៊ាន​ចេញ​ទៅ​លេង​ខាងក្រៅ​ទេ​។​

​ជាមួយ​រូបភាព​ដែល​បានបង្ហាញ​បាន​ស្តែង​ឱ្យឃើញថា មេដឹកនាំ​ដែល​ប្រឡូក​លើ​សមរភូមិ​សង្គ្រាម​ទាំង​សង្គ្រាម​ប្រដាប់អាវុធ និង​សង្គ្រាម​នយោបាយ​ជាង ៤០​ឆ្នាំ​រូប​នេះ នៅតែ​មាន​កម្លាំង​ពលំ និង​ស្មារតី​មាំមួន ទោះ​មកដល់ពេលនេះ​វ័យ​ជិត​ឈានចូល​៧០​ឆ្នាំ​ទៅ​ហើយ​ក៏​ដោយ​នោះ​។​

​សម្តេច​តេជោ ហ៊ុន សែន តែងតែ​បាន​បញ្ជាក់ថា កម្លាំង​ពលំ និង​សុខភាព​របស់​សម្តេច​នៅតែ​ល្អ​ជា​ធម្មតា ហើយ​ថ្ងៃ​ខ្លះ​សម្តេច​ហាត់ប្រាណ​ចន្លោះ​ពី ៣ ទៅ​៤​ម៉ោង​ឯណោះ​។ តាមរយៈ​សុខភាព និង​កម្លាំង​ពលំ ប្រាជ្ញា​ស្មារតី​ដ៏​ល្អ​ប្រសើរ​នេះ សម្តេច​តេជោ បានប្រកាស​បន្ត​ឈរឈ្មោះ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​រយៈពេល​២​អាណត្តិ​ទៅ​មុខ​បន្តទៀត​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *