ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ដឹកនាំ​ប្រតិភូ​រដ្ធបាលខេត្ត ជួបប្រជុំ​ជាមួយ​ប្រតិភូ​គណ​:​កម្មា​ការទី​៧ នៃ​ព្រឹទ្ធសភា​

(​កំពង់ចាម​) ÷​ព្រឹក​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០២០​នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អញ្ជើញ​ដឹកនាំ​ប្រតិភូ​រដ្ឋបាលខេត្ត ជួបប្រជុំ​ជាមួយ​ប្រតិភូ គណៈកម្មាធិការ​ទី​៧ នៃ​ព្រឹទ្ធសភា ដែល​ដឹកនាំ​ដោយ ឯកឧត្តម ម៉ុម ជឹម​ហ៊ុយ ប្រធាន​គណៈកម្មាធិការ ។
​កិច្ចប្រជុំ​ប្រារព្ធ​ឡើង​នា​សាលប្រជុំ​សាលា​ខេត្តកំពង់ចាម ដោយ​មាន​ការចូលរួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អប់រំ​យុវជន​និង​កីឡា មន្ទីរ​ធម្មការ​និង​សាសនា មន្ទីរ​ទេសចរណ៍ មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​។​

​គោលបំណង​នៃ​កិច្ចប្រជុំ ដើម្បី​ស្វែងយល់​ពី​ការវិវត្ត​រីកចម្រើន​ថ្មី បញ្ហា​ប្រឈម និង​វិធានការ​នានា​របស់​អាជ្ញា​ធរ​ខេត្ត និង​ការងារ​ពាក់ព័ន្ធ​វិស័យ​ជា​សមត្ថកិច្ច​របស់​គណៈ​កម្ម​ការ​ទី​៧​។​

You might like

Leave a Reply

Your email address will not be published. Required fields are marked *