ឯកឧត្តម វេង សាខុន អញ្ជើញ​មក​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​ពលរដ្ធ​និង​នាំយក​កូន​ឈើហូប​ផ្លែ​(​ដូង ខ្មុរ មាន ឬ​ស្សី ស្វាយ​ត្របែក និង​ស្តៅ​)​ពូជ មាន់​និង​ចំណី​មាន់មក​ចែក​ជូន​ប្រជា​ពលរដ្ធ​ចំនួន​២០០​គ្រួសារ​ក្នុង​ស្រុក​តា​លោ សែន​ជ័យ​

ខេត្ត​ពោធិសាត់ ÷​នា​ព្រឹក​ថ្ងៃ​សុក្រ ៣​រោច ខែ​ស្រាពណ៏ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៧ ខែ​សីហា​ឆ្នាំ​២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណ​អភិបាលខេត្ត​ពោធិ៍សាត់ អមដំណើរ​ជា​មួយ​ដោយ​ឯកឧត្តម លោក ជំទាវ​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​អគ្គ នាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ឯកឧត្តម​អភិបាលរង​ខេត្ត មន្ត្រី​ជំនាញ និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម និង​អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​មក​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​នាំយក​កូន​ឈើ​ហូប​ផ្លែ (​ដូង ខ្មុរ មាន ឫស្សី ស្វាយ ត្របែក និង​ស្តៅ​) ពូជ​មាន់ និង​ចំណី​មាន់​មក​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន ២០០​គ្រួសារ​សម្រាប់​អនុវត្តន៍​ប្រព័ន្ធ​កសិកម្ម​ចំរុះ ដែល​ពិធី​នេះ​បាន​រៀបចំ​ធ្វើ​នៅ​ផ្ទះ​កសិករ ហា​ច ហៀ​ត នៅ​ភូមិ​ផ្ទុះ​រុង ឃុំ​ផ្ទះ​រុង ស្រុក​តា​លោ សែន​ជ័យ ខេត្ត​ពោធិ៍សាត់​។

​លោក ង៉ោ ប៉ុន​ថា​ន សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម (RUA) បាន​រាយការណ៍​ដោយ​សង្ខេប​អំពី​គម្រោង​ដែល​មាន​ខ្លឹមសារ​ដូច​តទៅ​៖ គម្រោង​ស្តីពី “​ការពង្រីក​បច្ចេក ទេស​កសិកម្ម​ដែល​ធន់​នឹង​អាកាសធាតុ ហៅ​កាត់​ថា SUCRA” គឺជា​អនុ​សមាសភាគ ៣.២ នៃ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ (ASPIRE) ដែល​គាំទ្រ​ថវិកា​ដោយ​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍ​កសិកម្ម (IFAD) និង​រាជរដ្ឋាភិបាល​កម្ពុជា​។

​គម្រោង​នេះ​សហការ​អនុវត្ត​ជា​មួយ​វិទ្យាស្ថាន​អន្តរជាតិ​ស្តារ​ជនបទ​ឡើងវិញ (IIRR) ដែល​ជា​ដៃគូ​ប្រតិបត្តិ​នៅ​មូលដ្ឋាន មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង និង​មជ្ឈមណ្ឌល​សម្រាប់​ការអភិវឌ្ឍ​និង​បរិស្ថាន​នៃ​សាកលវិទ្យាល័យ​ប៊ើន​ប្រទេស​ស្វីស​។ គម្រោង SUCRA មាន​គោលបំណង​- បង្កើន​ភាព​ធន់​ទៅនឹង​ការ​ប្រែ ប្រួល​អាកាសធាតុ ដល់​កសិករ​ខ្នាតតូច​ដែល​ងាយ​រងគ្រោះ តាមរយៈ​ការជំរុញ​ឱ្យ​កសិករ​អនុវត្ត​គំរូ​ល្អៗ​នៃ​ប្រព័ន្ធ​កសិកម្ម​ចំរុះ – ធ្វើឲ្យ​ប្រសើរឡើង​នូវ​សន្ដិសុខ​ស្បៀង និង​អាហារូបត្ថម្ភ – បង្កើន​ប្រាក់ចំណូល និង​ពង្រឹង​មុខងារ​ប្រព័ន្ធ​អេកូឡូស៊ី​ដី – លើកកម្ពស់​ចំណេះដឹង​អំពី​ហានិភ័យ​នៃ​ការប្រែប្រួល​អាកាស ធាតុ និង​អំពី​មធ្យោបាយ​ដែល​ធ្វើឲ្យ សម្រេច​បាន​ភាព​ធន់​ប្រកបដោយ​ចីរភាព​។ គម្រោង​អនុវត្ត​ក្នុងភូមិ​គោលដៅ​ចំនួន ២៣ នៅក្នុង​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ឆ្នាំង និង​មាន​ប្រជាកសិករ​ទទួលផល​ផ្ទាល់​ពី​គម្រោង​សរុប​ចំនួន ១៥០០​គ្រួសារ​។
​ដោយ​ទ្បែក​សម្រាប់​ខេត្ត​ពោធិ៍សាត់ មាន​ភូមិ​គោលដៅ​ចំនួន​១១ នៅក្នុង​ឃុំ​ផ្ទុះ​រុង និង​ឃុំ​តា​លោ ស្រុក​តា​លោ សែន​ជ័យ និង​មាន​កសិករ​គោលដៅ​សរុប​ចំនួន ៧៥០​គ្រួសារ​។
​មានមតិ​ស្វាគមន៍​នា​ឱកាស​នេះ ឯកឧត្តម ម៉ៅ ធនិន បាន​មាន​ចំណាប់​អារម្មណ៍​យ៉ាង​យកចិត្តទុកដាក់ និង​វាយតម្លៃ​ខ្ពស់​លើ​លទ្ធផល​នៃ​ការអនុវត្ត​គម្រោង ដូច​អ្វី​ដែល​ឯកឧត្តម​សាកលវិទ្យាធិការ​បាន​រាយ​ការណ៍​ជូនជ្រាប​ខាងលើ​។ ឯកឧត្តម ក៏​បាន​ជម្រាបជូន​ពិធី​អំពី​សក្តានុពល​វិស័យ​កសិកម្ម​នៅ​មូលដ្ឋាន​របស់​ឯកឧត្តម ផងដែរ ដោយ​មាន​ការ​វិវឌ្ឍន៍​រីកចម្រើន​គួរ​ជាទី​មោទន បើទោះបី​ស្ថានភាព​សេដ្ឋកិច្ច​ជា​រួម​កំពុង​ជួប​បញ្ហា​ដោយសារ​ជំងឺ​ឆ្លងកូវី​ដ​-១៩​។

You might like

Leave a Reply

Your email address will not be published. Required fields are marked *