​ពិធី​សម្ភោ​ធ​អាគារ និង​សមិទ្ធផល​នានា​របស់ ស្នងការដ្ធាន​នគរបា​ល​ខេត្ត​ត្បូង​ឃ្មុំ ក្រោម​អធិបតីភាព​ដ៍​ខ្ពង់ខ្ពស់ សម្ដេច​ក្រឡាហោម ស ខេង​

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​សីហា ឆ្នាំ​២០២០ ​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​អគារ និង​សមិទ្ធផល​នានា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ដោយ​មាន​ការចូលរួម​ពី ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ក្រុមប្រឹក្សា អភិបាលខេត្ត ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត មន្ដ្រីរាជការ ព្រមទាំង​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​យោងតាម​របាយការណ៍ សាងសង់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បានបង្ហាញ​ថា ទីតាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​សាងសង់​លើ​ផ្ទៃដី​ទំហំ​៦៥.០០៤​ម៉ែត្រការ៉េ ស្ថិតនៅ​ភូមិ​និគម​ន៍​លើ ឃុំ​ស្រឡប់ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ មាន​ចម្ងាយ​ប្រមាណ​១ គីឡូម៉ែត្រ ពី​សាលាខេត្ត​ត្បូងឃ្មុំ ដែល​កាលពី​អំឡុង​ពេល​ប្រមាណ​ជាង​០២​ឆ្នាំមុន ភូមិសាស្ដ្រ​នេះ​ពោរពេញ​ទៅដោយ​ចំការ​ម៉ៃសាក់​ហ៊ុព័​ន្ធ​ដោយ​ព្រៃ​ស៊ុប​ទ្រុប គ្មាន​ហេដ្ឋានរចនាសម្ព័ន្ធ ទឹក ភ្លើង ផ្លូវថ្នូល់ ពិបាក​ធ្វើដំណើរ​ឆ្លងកាត់ ដោយ​មាន​តែ​ផ្លូវលំ​តូច​មួយ​ប៉ុណ្ណោះ​។​

You might like

Leave a Reply

Your email address will not be published. Required fields are marked *