​ឯកឧត្តម អ៊ុន ចាន់​ដា ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ការងារ​សាងសង់​ច្រាំងទន្លេ​នៅក្រោយ​សាលាសង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម និង​ការដ្ឋាន​សាងសង់​ច្រាំងទន្លេ​នៅ​ភូមិ​ពង្រ​លិច ឃុំ​ពង្រ ស្រុក​កោះសូទិន​

(​កំពង់ចាម​) ÷​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០២០ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​ឯកឧត្តម​អភិបាលរង​ខេត្ត មន្ត្រី​ជំនាញ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ក្រុង​កំពង់ចាម ស្រុក​កោះសូទិន បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការងារ​សាងសង់​ច្រាំងទន្លេ​នៅ​ក្រោយ​សាលា​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម និង​ការដ្ឋាន​សាងសង់​ច្រាំងទន្លេ​នៅ​ភូមិ​ពង្រ​លិច ឃុំ​ពង្រ ស្រុក​កោះសូទិន ដែល​រហូតមកទល់​ពេលនេះ អនុវត្ត​បាន​ប្រមាណ ៨០%​។​

​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ជំរុញ​ឲ្យ​អ្នកទទួលការ​សាងសង់​ធ្វើ​យ៉ាងណា​ត្រូវ​ធានា​គុណភាព​សំណង់ និង​គោរព​តាម​ប្លង់​បច្ចេកទេស​អោយបាន​ត្រឹមត្រូវ ហើយ​ធ្វើ​អោយបាន​លឿន រួចរាល់​មុន​ទឹក​ឡើង​ខាង​មុខ​។​

​គួរ​បញ្ចាក់​ថា ច្រាំងទន្លេ​នៅ​ចំណុច​ទាំង​ពីរ​ខាងលើ បាន​ទទួលរង​ការបាក់​ស្រុត​កាលពី​ឆ្នាំ​កន្លង​ទៅ ដែល​បាន​គំរាមកំហែង​ដល់​អាគារ​សាលាសង្កាត់​កំពង់ចាម និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ជុំវិញ​នោះ​រួមមាន ផ្លូវ​កៅស៊ូ ជាដើម​។ ដោយ​មើលឃើញ​នូវ​បញ្ហា​ប្រឈម​ខាងលើ ឯកឧត្តម​អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​សាងសង់​ច្រាំងទន្លេ ក្រោយ​សាលាសង្កាត់​កំពង់ចាម​ប្រវែង​៥៥ ម៉ែត្រ និង​ច្រាំងទន្លេ​នៅ​ឃុំ​ពង្រ​ប្រវែង ៦០​ម៉ែត្រ ដោយ​ចំណាយ​ថវិកា​ប្រចាំឆ្នាំ​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម និង​បាន​បើក​ការដ្ឋាន​កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ឯកឧត្តម​អភិបាលខេត្ត និង​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *