​ឯកឧត្តម អ៊ុន ចាន់​ដា ÷ គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ហា​ខ្ញូង ស្រុក​កោះសូទិន ប្រារព្ធ​ពិធី​បញ្ចូល​សមាជិក​ថ្មី ចំនួន​១២០​រូប​

(​កំពង់ចាម​) ÷​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៣ ខែ​សីហា ឆ្នាំ​២០២០ គណបក្ស​ប្រជាជន ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន បាន​ប្រារព្ធ​ពិធី​បញ្ចូល​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា​ថ្មី ចំនួន​១២០​នាក់​(​ស្រី​៦៦​នាក់​) នៅ​វត្ត​រតន​:​បុប្ផា​រាម​(​មហាខ្ញូង​) ក្រោម​អធិបតីភាព ឯកឧត្ដម អ៊ុន ចាន់​ដា សមាជិក​គណ​:​កម្មា​ធិ​ការកណ្ដាល និង​ជា​ប្រធាន​គណ​:​កម្មា​ធិ​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពង់ចាម និង លោក ងូន ស៊ីម​អាន តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​មហាខ្ញូង​។​

​នា​ឱកាស​នោះ ឯកឧត្ដម អ៊ុន ចាន់​ដា បាន​ថ្លែង​ណែនាំ ដល់​សមាជិក​ថ្មី​ទាំងអស់ ឱ្យ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី យើង​នឹង​ទទួលបាន​នូវ សន្តិភាព ឯករាជ្យភាព អធិបតេយ្យភាព បូរណភាព​ទឹកដី និង ការអភិវឌ្ឍ​មាតុភូមិ​របស់​យើង​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *