ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ជា​អធិបតី​ក្នុង វេទិកា​ពិគ្រោះ​យោបល់ និង​ផ្សព្វផ្សាយ​សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល (២០២១-២០២៣)

(​កំពង់ចាម​) ÷​នៅ​ព្រឹក​ថ្ងៃទី ២៧ ខែ​សីហា​ឆ្នាំ ២០២០​នេះ នៅ​មន្ទីរ​ផែនការ​ខេត្ត​កំពង់ចាម បាន​រៀបចំ​វេទិកា​ពិគ្រោះ​យោបល់ និង​ផ្សព្វផ្សាយ​សិក្ខាសាលា សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល (២០២១-២០២៣) ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ដោយ​មាន​ការចូលរួម​ពី​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​គណៈ​អភិបាលក្រុង​-​ស្រុក ទាំង​១០ ព្រមទាំង​អង្គការ​ស្ថាប័ន ជា​ដៃគូ​នានា​ផង​ដែរ​។​

​សិក្ខាសាលា​នេះ​មាន​គោលបំណង​រៀបចំ​វេទិកា​ពិគ្រោះ​យោបល់​ស្តីពី​ការកសាង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​នៅ​ថ្នាក់​ខេត្ត​នេះ គឺ​ដើម្បី​បង្ហាញ​អំពី​តម្រូវការ​អភិវឌ្ឍន៍​មូលដ្ឋាន​ទូទាំង​ខេត្ត និង​សម្របសម្រួល បន្សំ​នូវ​តម្រូវការ​អភិវឌ្ឍ​ន៍​ទាំងនេះ​ជាមួយ​គម្រោង និង​ធនធាន​របស់​ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន និង​អ្នកពាក់ព័ន្ធ​នានា ដើម្បី​ឈានដល់​ការឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ប្រកបដោយ​ប្រសិទ្ធភាព​។​

You might like

Leave a Reply

Your email address will not be published. Required fields are marked *