​រដ្ធបាល​ខេត្ត​កំពង់ចា​ម សហការ​ជាមួយ​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ដឹក​ន​កិច្ចប្រជុំ​រួគ្នា ស្ដីពី វិធានការ​គ្រប់គ្រង និង​ឆ្លើយតប​ការ​រាតត្បាត​ជំងឺ​កូវី​ដ​-១៩ ក្នុង​ឱកាស​ពិធី​បុណ្យកាន់បិណ្ឌ ភ្ជុំ​បិណ្ឌ ឆ្នាំ​២០២០

(​កំពង់ចាម​) ÷​នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០២០ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធប្រឆាំង និង​ជំងឺ​កូវី​ដ​-១៩​ខេត្ត​កំពង់ចាម បាន​ទទួល​ជួប​ពិភាក្សា​ការងារ ជាមួយ​ប្រតិភូ​ក្រសួង​សុខាភិបាល និង​អង្គការ​សុខភាព​របស់​អង្ក​ការ​សុខភាព​ពិភពលោក ដឹកនាំ​ដោយ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​លោកស្រី​វេជ្ជបណ្ឌិត Li Ailan ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា​។ ក្នុង​ជំនួប​ពិភាក្សា​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ប្រតិភូ​ក្រសួង​សុខាភិបាល មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា លោកជំទាវ​អភិបាលរង​ខេត្ត មន្ទីរ​សុខាភិបាល​ខេត្ត មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត ព្រមទាំង​អ្នកពាក់ព័ន្ធ​មួយចំនួន​នៅ​សាលប្រជុំ​សាលាខេត្ត​។​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​ក្រសួង​សុខាភិបាល ដើម្បី​ពិនិត្យ វាយតម្លៃ​លើ​ការគ្រប់គ្រង និង​ការអនុវត្ត​វិធានការ ការពារ​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ក្នុង​ខេត្ត​កំពង់ចាម​។

​ក្នុងឱកាស​នោះ​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ បាន​ផ្ដល់​ជា​អនុសាសន៍ និង​ការណែនាំ​ដល់​រដ្ឋបាល​ខេត្ត ក្នុងឱកាស​នៃ​ពិធី​នៃ​ពិធី​បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ​ខាងមុខនេះ ដោយ​ត្រូវ​ជម្រុញ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ នៅក្នុង​ខេត្ត ត្រូវ​បន្ត​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​របស់​ក្រសួង​ធម្មការ និង​សាសនា និង​សារាចរ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ស្តី​ពី​ការបង្ការ និង​ការពារ ការឆ្លង​នូវ ជំងឺ​កូវី​ដ​-១៩ ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ និង​ស្នើឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​ដែល​ជា​ពុទ្ធសាសនិកជន និង​គណៈកម្មការ​គ្រប់​វត្ត​អារាម អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ​ទប់ស្កាត់​កូវី​ដ​-១៩ ដែល​ក្រសួង​សុខាភិបាល​បាន​ដាក់​ចេញ​ឱ្យ​អនុវត្ត​នា​ពេលកន្លងមក ក៏ដូចជា​បច្ចុប្បន្ន ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ឱ្យមាន​ប្រសិទ្ធភាព ដើម្បី​ចូលរួម​ទប់ស្កាត់ ការចម្លង​ចូលក្នុង​សហគមន៍​។​

​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត បាន​មាន​ប្រសា​ន៍​ថា សម្រាប់​ខេត្ត​កំពង់ចាម បាន​ចេញ​នូវ​បានចេញ​នូវ​សេចក្តីណែនាំ ស្ដីពី​ការរៀបចំ​ពិធី​បុណ្យកាន់បិណ្ឌ ភ្ជុំ​បិណ្ឌ និង​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​ខេត្ត​កំពង់ចាម​។ ជាមួយគ្នា​នេះ​រដ្ឋបាល​ខេត្ត​កំពង់ចាម​បាន​ធ្វើ​ការណែនាំ​ដល់​រដ្ឋបាល​ក្រុង​-​ស្រុក ឃុំ​-​សង្កាត់ ឲ្យ​បន្ត​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​នូវ​សារាចរ​ណែនាំ​ក្រសួង​ធម្មការ និង​សាសនា និង​សារាចរ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ពិសេស​ក្នុង​ឱកាស​ពិធី​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នៅ​គ្រប់​ទី​វត្ត​អារាម​។​

​គួរ​បញ្ចាក់​ថា​៖ រដ្ឋបាល​ខេត្ត​កំពង់ចាម បានរៀបចំ មណ្ឌល​ចត្តា​ឡីស័​កកម្រិត​២​នៅ​ខេត្ត មាន​ចំនួន​០២​កន្លែង ក្នុងនោះ ទី​១ អតីត​សណ្ឋាគារ​មេគង្គ​មាន​បន្ទប់​ចំនួន ៧១ បន្ទប់ ដែល​អាច​ដាក់​មុខសញ្ញា​ចត្តា​ឡី​ស័កបាន​ចំនួន ១៤២​នាក់ និង ទី​២ អាគារ​អន្តេវាសិក (​ជា​អំណោយ​ដ៏​ថ្លៃថ្លារ​របស់​សម្តេច​តេជោ​) ក្នុង​បរិវេណ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​កំពង់ចាម មាន​ចំនួន ៤០​បន្ទប់ ដែល​អាច​ដាក់​មុខសញ្ញា​ចត្តា​ឡីស័​កកម្រិត​២​ចំនួន ១២០​នាក់​។ ដោយឡែក​គិត​ត្រឹម​ថ្ងៃ​ទី​០៣ ខែ​កញ្ញា ឆ្នាំ​២០២០​ពលរដ្ឋ​ដែល​ទើប​នឹង​វិលត្រឡប់​មក​ពី​បរទេស និង​បាន​ស្នាក់​នៅ​ដាច់​ដោយឡែក រយៈពេល ១៤​ថ្ងៃ មាន​ចំនួន ៤.២៩៦​នាក់ ក្នុងនោះ បាន​ផុត​ការតាមដាន​សុខភាព ចំនួន ៤.២១២​នាក់ និង​បាន​សមាហរណកម្ម​ពួក​គាត់ ទៅ​ក្នុង​សហគមន៍ និង​គ្រួសារ​វិញ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *