ឯកឧត្តម អ៊ុន ចាន់​ដា និង​ក្រុមការងារ បាន​អញ្ជើញ​ចូល​បច្ច័យ កសាង បច្ច័យ​បង្សុកូល និង​រាប់បាត្រ ក្នុង​ថ្ងៃ​កាន់បិណ្ឌ​ទី​១

(​កំពង់ចាម​) ÷​ក្រោយ​បញ្ចប់​វេទិកាសាធារណៈ ជាមួយ​បងប្អូន​អាជីវករ​ផ្សារ ព្រែក​ដំបូក ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​សហការី ព្រមទាំង​បងប្អូន​អាជីវករ និង​ប្រជា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត កោះ​កែវ បាន​អញ្ជើញ​ចូល​បច្ច័យ កសាង បច្ច័យ​បង្សុកូល និង​រាប់បាត្រ ក្នុង​ថ្ងៃ​កាន់បិណ្ឌ​ទី​១ ដើម្បី​ជា​កុសលផល​បុណ្យ និង​ឧន្ទិស កុសល​ជូន​ដល់​ញាតិ​កា​ប្រាំពីរ​សណ្តាន បុព្វការី​ជន វីរជន​ស្នេហា​ជាតិ ជាពិសេស ឯកឧត្តម​អភិបាលខេត្ត លោក​មាន​បំណង​ដើម្បី​ផ្សះផ្សា​របួស​ផ្លូវចិត្ត រវាង​បងប្អូន​អាជីវករ ២​ក្រុម ដែល​ខ្វែងគំនិត​គ្នា​កន្លងមក ឲ្យ​ចេះ​ស្រលាញ់​សាមគ្គី​គ្នា ក្នុងនាម​កូន​ខ្មែរ​ឈាមជ័រ​តែមួយ​។​

You might like

Leave a Reply

Your email address will not be published. Required fields are marked *