សមិទ្ធផល​ធំៗ​ជា​ប្រវត្តិសាស្ត្រ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្រេច​ជូន​ជាតិ និង​ប្រជាជន​ត្រូវបាន​កត់ត្រា​ទុក​ក្នុង​ដួងចិត្ត​របស់​ប្រជាជន​ដែល​គ្មាន​អ្នកណាម្នាក់​អាច​មក​បំភ្លៃ​ឬ​បដិសេធ​បាន​ឡើយ​

 

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដឹកនាំ​ការតស៊ូ​សង្គ្រោះ​ជាតិ​ពីរ បប​ប្រល័យពូជសាសន៍​ទទួលបាន​មហា​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​នា​ថ្ងែ​៧ ខែ​មករា​ឆ្នាំ​១៩៧៩ ដែល​ធ្វើឲ្យ​ប្រជាជន​បាន​រស់​ឡើង​វិញ ហើយ​បាន​នាំ​មក​ជូន​ប្រជាជន​នូវ​សុខសន្តិភាព សិទ្ធិ សេរីភាព ប្រជាធិបតេយ្យ កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​ដែល​ត្រូវបាន​បាត់បង់​ទាំងស្រុង​នៅក្នុង​របប​ដ៏​យង់ឃ្នង​)៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃនោះ​។​

​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើឲ្យ​ប្រជាជាតិ​ទាំងមូល​ទទួលបានស​ន្តិ​ភាព​ពេញលេញ​និង​សម្រេចបាន​នូវ​ការឯកភាព​ជាតិ ឯកភាព​ទឹកដី​ទាំងស្រុង​តាមរយះ​«​នយោបាយ​ឈ្នះ​ឈ្នះ​តាំងពី​ឆ្នាំ​១៩៩៨ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​រស់នៅ​ប្រកប​ដោយ​សុខុ​ដុមរ​ម្យនា​ក្រោម​ម្លប់​សន្តិភាព​របស់គ​ណ​បក្ស​ប្រជាជន​កម្ពុជា ព្រម​គ្នា​នេះដែរ ប្រជាជន​កម្ពុជា​ប្តេជ្ញា​គាំទ្រ ថែរក្សា​ការពារ​ដាច់ខាត​នូវ​សុខ​សន្តិភាព​ដែល​បាន​ដោយ​ការបូជា​សាច់​ស្រស់ ឈាម​ស្រស់ និង​ពលិកម្ម​គ្រប់​បែបយ៉ាង​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​និង​ប្រជាជន​កម្ពុជា​។ ពិសេស​ជាងនេះទៅទៀត គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​នៅ​រួមសុខទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​។

​មាន​គណបក្ស​ប្រជាជន​កម្ពុជា គឺ​មាន​សន្តិភាព និង​ការអភិវឌ្ឍន៍​!
​អរគុណ​សន្តិភាព !
​អរគុណ​សម្តេច​តេជោ​ហ៊ុនសែន​!

You might like

Leave a Reply

Your email address will not be published. Required fields are marked *