​ឯកឧត្តម អ៊ុន ចាន់​ដា អនុញ្ញាត​ឲ្យ​ប្រធាន​ក្រុមហ៊ុន ជេ​សាន​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ លើ​គម្រោង​ជួយ​ដល់​វិស័យ​អប់រំ ក្នុង​ខេត្ត​កំពង់ចាម​

(​កំពង់ចាម​) ÷​នា​រសៀល ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០២០ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម អនុញ្ញាតឱ្យ​លោក HU JIANHAI ប្រធាន​ក្រុមហ៊ុន ជេ​សាន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ពាក់ព័ន្ធ​លើ​វិស័យ​អប់រំ ក្នុង​ខេត្ត​កំពង់ចាម​។

​ក្រោយ​បញ្ចប់​ជំនួប និង​កិច្ច​ពិភាក្សា​ការងារ ប្រកប​ដោយ​ភាពស្និទ្ធស្នាល ឯកឧត្តម​អភិបាលខេត្ត និង​សហការី បាន​អមដំណើរ​ភ្ញៀវ​ដោយ​ផ្ទាល់ អញ្ជើញ​ចុះ​ពិនិត្យ សិក្សា​ទីតាំង​សាលាបឋមសិក្សា និង​អនុវិទ្យាល័យ​ស្រ​ក ស្ថិតនៅក្នុង​ឃុំ​ស្រ​ក ស្រុក​កំពង់សៀម ដែល​កំពុង​ខ្វះ​អគារសិក្សា​។
ក្រោយ​ការពិនិត្យ សិក្សា​រួច លោក​ប្រធាន​ក្រុមហ៊ុន ជេ​សាន បាន​សម្រេច​ជួយ​កសាង​អាគារ​សិក្សា​០១ ខ្នង មាន​០៦​បន្ទប់ និង​បំពាក់​សូ​ឡា​ប្រើ​ដោយ​ថាមពល​ព្រះអាទិត្យ ទំហំ​១០ ម៉ែត្រ គុណ​នឹង ៥០​ម៉ែត្រ រួម​និង​សម្ភារៈ​បរិក្ខារ​ចំនួន​ទៀត​។​

You might like

Leave a Reply

Your email address will not be published. Required fields are marked *