​ឯកឧត្តម វេង សាខុន បាន​អញ្ជើញ​មក​សម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​អូរ​ស្វាយ​ស្រុក​កំពង់សៀម

​កំពង់ចាម ៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ ៣​រោច ខែ​ភទ្របទ ឆ្នាំ​ជូត ទោ​ស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០២០ ឯកឧត្តម វេង សាខុន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ស្រុក​កំពង់សៀម និង​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​និង​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​មក​សម្ភោ​ធ​ដាក់​ឲ្យប្រើ ប្រាស់​ជា​ផ្លូវការ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​អូរ​ស្វាយ ស្រុក​កំពង់ សៀម​។​

​ពិធី​នេះ​មាន​ការចូលរួម​ពី​ឯកឧត្តម​ប្រធាន អនុប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក ឃុំ អភិបាលស្រុក សមាជិក​ក្រុម ប្រឹក្សា​ស្រុក និង​សមាជិក សមាជិកា​យ៉ាងច្រើន​កុះករ​។​លោក ប៊ិន ឡា​ដា អភិបាល​នៃ​គណៈ​អភិបាលស្រុក បាន​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​ដោយ​សង្ខេប​អំពី​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​ជា​រួម​របស់​ស្រុក និង​ដោយឡែក​ឃុំ​អូរ​ស្វាយ​រួចមក ឯកឧត្តម ចាន់ សា​វុឌ្ឍ រដ្ឋលេខាធិការ​ជា​ប្រធាន​ក្រុមការងារ​ឃុំ​អូរ​ស្វាយ បាន​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​អំពី​សកម្មភាព​របស់​គ​ណ​បក្ស​ក្នុង​រយ​:​ពេលកន្លងមក និង​ដំណើរការ​សាងសង់​ស្នាក់​ការ​ដែល​បាន​ចំណាយ​ថវិកា​សរុប​ជាង ៤០ ០០០​ដុល្លារ ហើយ​លោក​បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្ត​ឧត្តម សេនីយ៍​ទោ សោ សាវឿន និង​លោកជំទាវ​ដែល​បាន​បរិច្ចាគ​ទីតាំង​ដី​សាងសង់​អគារ​នេះ​ផង​ដែរ​។​

​នា​ឱកាស​នេះ ឯកឧត្តម​អភិបាល អ៊ុន ចាន់​ដា មាន​ចំណាប់អារម្មណ៍​ផងដែរ​អំពី​សភាពការណ៍​ជារួម​នៅ​ទូទាំង​ខេត្ត​ទាំង​វិស័យ​អាណាចក្រ និង​ពុទ្ធចក្រ និង​ដោយឡែក​សកម្មភាព​គណ​បក្ស​ក្នុង​រយ​:​ពេលកន្លងមក​។ បន្ទាប់មក ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​ធ្វើការ​សំណេះសំណាល​ជាមួយ​អង្គពិធី​ដោយ​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួ​រសុខ ទុក្ខ​ពី​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹត្ត​បណ្ឌិត ដែល​សម្តេច​តែងតែ​គិតគូ​ពី​សុខទុក្ខ បញ្ហា​ជីវភាព​របស់​បងប្អូន​គ្រប់ពេលវេលា ហើយ​សម្តេច​បាន​ជូនពរឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជួប​តែ​ពុទ្ធពរ​ទាំង​៤ ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​ភ្ជាប់​ទៅនឹង​សមិទ្ធផល​ថ្មី​នេះ ដែល​នឹង​ដាក់​សម្ភោ​ធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ​ចាប់ពី​ថ្ងៃនេះ​តទៅ ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ឯកឧត្តម​ប្រធាន អនុ ប្រធាន សមាជិក​ក្រុមការងារ​ឃុំ និង​សប្បុរសជន អាជ្ញាធរ​មូលដ្ឋាន ដែល​មាន​ស្មារតី​លះបង់​យ៉ាង​ធំធេង​ទាំង​កាយ ចិត្ត និង​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​រួមគ្នា​កសាង​ស្នាក់​ការ​នេះ​ឡើង ស្របពេល​ដែល​សមាជិក សមាជិកា​គណបក្ស​ត្រូវការ​ប្រើប្រាស់​ជា​ពហុ​ប្រយោជន៍​យ៉ាង​ចាំបាច់​។

​ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​បាន​ធ្វើការ​សំណេះសំណាល​ជាមួយ​អង្គពិធី​អំពី​ដំណើរការ​វិវឌ្ឍន៍​រីកចម្រើន​សុខសន្តិភាព​ស្ថិរភាព​នយោបាយ​សន្តិសុខ​ស្បៀង​និង​ជា​ពិសេស​ការអនុវត្តន៍​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជា ជនកម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​និង​ជា​ពិសេស​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ឲ្យខិត​ខំ​បង្កើន​ចលនា​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឲ្យ​កាន់តែ​សកម្ម​ថែមទៀត​ដើម្បី​បង្កើន និង​ពង្រឹង​ភាពម្ចាស់ការ​ក្នុង​ការផលិត ធានា​សន្តិសុខ​ស្បៀង ការផ្គត់ផ្គង់​ទីផ្សារ​ការបង្កើត​ឱកាស​ការងារ​តាមរយ​:​ការចិញ្ចឹម​ត្រី​-​កង្កែប​ជា​លក្ខណ​គ្រួសារ​ក្នុង​ក្រប​ខណ្ឌ​បច្ចេកទេស​សម ស្រប សាម័ញ្ញ ដោយ​ប្រើប្រាស់​រយៈពេល​ខ្លី ចំណាយ​ដើម ទុន​តិច ទទួលបាន ផល​ច្រើន រក្សាបាន​នូវ​ស្ថានភាព​ជីវភាព​ប្រក្រតី​តាម​គន្លង​ថ្មី​ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩​។

​លោក​បាន​បញ្ជាក់​ជូន​ថា ក្រោម​ការដឹកនាំ​ប្រកប​ដោយ​គ​តិច​បណ្ឌិតរ​បស់​រាជ រដ្ឋាភិបាល បាន​ខិត ខំ​ប្រឹងប្រែង​យក​អស់​កំលាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី​ដឹកនាំ​ប្រទេស​ប្រកប​ដោយ​ឆន្ទ​: និង​ឧត្តមគតិ​ធ្វើយ៉ាងណា​រក្សាបាន​នូវ​សុខ​សន្តិភាព​បាន​យ៉ាង​រឹងមាំ បន្ត​ជំរុញ​ការអភិវឌ្ឍន៍​ប្រទេស ធានាបាន​នូវ​សន្តិសុខ​ស្បៀង ដោយ​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ខ្វះ​ស្បៀង​បាន​ឡើយ​។​

​ត្រង់​ចំណុច​នេះ លោក​បាន​ណែនាំ​ឲ្យ​សមាជិក​ក្រុមការងា​រ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ អាជ្ញាធរ​មូលដ្ឋាន​ត្រូវតែ​បន្ត​ដោយ​យកចិត្តទុកដាក់​ឈរលើ​ស្មារតី​ទទួលខុសត្រូវ​អនុវត្ត​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោឲ្យ​មាន​ប្រសិ​ទ្ធភាព​ខ្ពស់ ហើយ​ត្រូវ​បន្ត​ចលនា​ចុះ​ជាប់​មូលដ្ឋាន​ឲ្យ​កាន់តែ​សកម្ម ដើម្បី​តាមដាន​ការងារ​បង្កបង្កើនផល ទទួលយក និង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាជន​ឲ្យបាន​ទូលំទូលាយ ទាន់ពេល និង​មាន​ប្រសិទ្ធភាព​និង​ត្រូវ​បន្ត​រក្សា​សុខ​សន្តិភាព​ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​និរន្តរភាព​។​

​ជា​ចុងក្រោយ​ឯកឧត្តម​ប្រធាន​ក្រុម​ការងារ​ជា​ថ្មី​ម្តងទៀត​បាន​លើកទឹកចិត្ត ជំរុញ និង​គាំទ្រ​ឲ្យ​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ​ត្រូវ​យកចិត្តទុកដាក់ គិតគូ និង​រៀបចំ​កសាង​ស្នាក់ការ​គណបក្ស​ឲ្យបាន​ចប់​សព្វគ្រប់​មុន​ឆ្នាំ​២០២៣​។

​លោក​ក៏​បាន​ផ្តាំផ្ញើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ជួយ​ថែរក្សា ការពារ​ស្នាក់​ការ​នេះ​ឲ្យបាន​គង់វង្ស​ល្អ​ដើម្បី​ប្រើប្រាស់​ជា​ពហុ​ប្រយោជន៍​តាម​ការចាំបាច់​។

​សូម​អនុញ្ញាត​ជម្រាបជូន​ថា នៅ​ទូទាំង​ស្រុក​កំពង់សៀម​មាន ១៥​ឃុំ ក្នុងចំណោម​នោះ​មាន ១០​ឃុំ បាន​សាង សង់​ស្នាក់ការ​គណបក្ស​រួចរាល់​ហើយ ដោយឡែក ៥​ឃុំ​ទៀត​មិនទាន់​មាន​ស្នាក់ការ ក្នុង​នោះ​ឃុំ​ខ្លះ​បាន​រៀបចំ​ទីតាំង​រួចហើយ​នៅ​តែ​ថវិកា​ដែល​មិន​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់​។ នា​ឱកាស​នេះ ក៏​មាន​ពិធី​ជូន​ប័ណ្ណសរសើរ​ដល់​សមាជិក សមាជិកា និង​សប្បុរសជន​ចំនួន ៦០​នាក់​ផង​ដែរ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *