​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បាន​ដឹកនាំ​ប្រតិភូ អញ្ជើញ​សួរសុខទុក្ខ​និង​នាំយក​នូវ​ថវិកា គ្រឿងឧបភោគ​របស់​រដ្ធបាល​ខេត្ត​ជូន​ឯកឧត្តម​ហ៊ុន ណេង

ព្រឹក​ថ្ងៃ​ទី​០៦ ខែ​កញ្ញា ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​ប្រតិភូ​ខេត្ត អញ្ជើញ​សួរសុខទុក្ខ និង​នាំយក​នូវ​ថវិកា គ្រឿងឧបភោគ​បរិភោគ របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម ជូន​ឯកឧត្ដម ហ៊ុន ណេង សមាជិក​អចិន្ត្រៃយ៍​រដ្ឋសភា ប្រធាន​គណៈកម្មាធិការ​ទី​៤ ទទួលបន្ទុក មហាផ្ទៃ ការពារជាតិ និង​មុខងារ​សាធារណៈ នៃ​រដ្ឋសភា និង​ជា​អ្នកតំណាងរាស្ត្រ មណ្ឌល​កំពង់ចាម ក្នុងឱកាស​បុណ្យកាន់បិណ្ឌ ភ្ជុំ​បិណ្ឌ ឆ្នាំ​២០២០​នេះ​។​

​ខណៈ​នោះ​ផង​ដែរ ឯកឧត្តម​អភិបាលខេត្ត និង​ប្រតិភូ​អមដំណើរ បាន​ជូនពរ ឯកឧត្តម ហ៊ុន ណេង និង​លោកជំទាវ សូម​មាន​សុខភាព​ល្អ កម្លាំង​ពលំ​មាំមួន ប្រាជ្ញា​វាងវៃ អាយុ​យឺនយូរ ដើម្បី​បន្ត​ចូលរួម​កសាង អភិវឌ្ឍន៍​ប្រទេសជាតិ និង​ប្រជាជន ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​គោ​នយោបាយ​ដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកប​ដោយ​កិត្តិ​បណ្ឌិត របស់​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ដើម្បី​ជា​ម្លប់​ត្រជាក់ត្រជុំ​សម្រាប់​ប្រជាជន​ទូទាំង​ខេត្ត​កំពង់ចាម​។​

You might like

Leave a Reply

Your email address will not be published. Required fields are marked *