ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៦ អាណត្តិ​ទី​៣

(​កំពង់ចាម​)÷​នៅ​ព្រឹក ថ្ងៃទី​០៧ ខែ​កញ្ញា ឆ្នាំ​២០២០ ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៦ អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព លោក ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​។​

​កិច្ចប្រជុំ​បាន​លើក​របៀបវារៈ​ចំនួន​៣ យក​មក​ប្រជុំ​ពិភាក្សា​រួមមាន​÷
១-​ពិនិត្យ​និង​អនុម័ត​លើ​ក​សេចក្តីព្រាង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើ​ទី​១៥ អណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម​។​

២- ពិនិត្យ​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង​របាយការណ៍​បូកសរុប​ការងារ​ប្រចាំ​ខែ​សីហា និង​លើក​ទិសដៅ​ការងារ​ប្រចាំ​ខែ​កញ្ញា ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​។​

៣- បញ្ហា​ផ្សេងៗ​

You might like

Leave a Reply

Your email address will not be published. Required fields are marked *