ឯកឧត្តម អ៊ុន ចាន់​ដា ថ្នាក់ដឹកនាំ​មន្ដ្រីរាជការ​សាលាខេត្ត អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យសព ឧបាសក មី គីម​លី ដែល​ត្រូវជា​ឪពុក​របស់​លោក លី ម៉េង​សាន្ត​

(​កំពង់ចាម​)÷​រសៀល​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២០ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អមដំណើរ​ដោយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​សាលាខេត្ត មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យសព​ឧបាសក មី គីម​លី ដែល​ត្រូវជា​ឪពុក​របស់​លោក លី ម៉េង​សាន្ត ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ចាម ដែល​បាន​ទទួលមរណភាព កាលពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២០ ក្នុង​ជន្មាយុ​៨៧​ឆ្នាំ ដោយ​រោគាពាធ ស្ថិតនៅ​ភូមិ​បុស​ពោធិ៍ ឃុំ​មេសរ​ជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។​

You might like

Leave a Reply

Your email address will not be published. Required fields are marked *