ស្អែក​នេះ​សម្តេច​ហ៊ុន​សែន​និង​ភរិយា​នឹង​ទៅ​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​វត្ត​វាំង​ចាស់​ខេត្តកំពង់ស្ពឺ

សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ​?​ថ្ងៃនេះ​គឺ​បិណ្ឌ​១៤​ហើយ​។ ថ្ងៃស្អែក​គឺ​ជា​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ធំ ដែល​ខ្ញុំ​និង​ភរិយា​គ្រោង​នឹង​ទៅ​ចូលរួម​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​វត្ត​វាំង​ចាស់​ខេត្ត​កំពង់ស្ពឺ​។ ដោយសារ​ប្រទេស​យើង​មាន​សុខ​សន្តិភាព​ពេញលេញ​ទើប​យើង​មាន​ឱកាស​ប្រារព្ធ​ពិធីបុណ្យ​តូចធំ​ជាច្រើន​ដោយ​គ្មាន​ការភ័យខ្លាច​។

​ខ្ញុំ​និង​ភរិយា​សូម​ចូលរួម​រីករាយ​កាន់បិណ្ឌ​ជាមួយ​បងប្អូន​ជនរួមជាតិ​នៅ​ទូទាំង​ប្រទេស​។ នៅក្នុង​ឱកាស​នេះ​ដែរ សូម​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​អគ្គិភ័យ ដែល​អាច​បណ្តាលមកពី​ការដុត​ធូប​ទៀន​នៅតាម​ទីកន្លែង​សក្ការៈបូជា​ផ្សេងៗ ។​

​សូម​អាជ្ញាធ​នៅតាម​បណ្តា​ខេត្ត​នានា​ជួយ​សម្រួល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​អោយបាន​ល្អ​ដើម្បី​បង្ក​ល្ខ​ណៈ​កាន់តែ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​និង​ទេសចរ​បាន​ចូលរួម​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​។​ទន្ទឹមនឹងនេះ​ដែរ​សូម​បងប្អូន​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ថែរក្សា​ការពារ​សុខភាព​កុំអោយ​ឆ្លង​ជំងឺ​កូវី​ដ​-១៩ (Covid19)​។​សូម​បន្ត​ពាក់​ម៉ាស​ការពារ​ជា​ពិសេស​ក្នុង​ពិធីបុណ្យ​ដែល​មាន​មនុស្ស​ចូលរួម​ច្រើន​។ ត្រូវ​ឧស្សាហ៍​ដុស​សម្អាត​លាងដៃ​ជាមួយ​សាប៊ូទឹក​អាល់​កុល ឬ​ចឹល​សម្លាប់​មេរោគ​អោយបាន​ជា​ប្រចាំ​។​

​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ធ្វើដំណើ​សុខ​សប្បាយ​មាន​សុវត្ថិភាព​តាមផ្លូវ និង​បាន​រីករាយ​ជួបជុំ​ក្រុម​គ្រួសារ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​គ្រប់ៗ​គ្នា​កុំបី​ខាន ៕
​អរគុណ​សន្តិភាព​

You might like

Leave a Reply

Your email address will not be published. Required fields are marked *